A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 30 July 2012

Chea Mony threatens to lead a big demonstration to demand better conditions for workers

លោក​ជា​មុនី​ព្រមាន​ធ្វើបាតុកម្ម​ដ៏​ធំ ដើម្បី​អត្ថប្រយោជន៍​កម្មករ​ 
ថ្ងៃទី 29 កក្កដា 2012, 
ដោយ: រតនា  CEN

ភ្នំពេញ: ​មេដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មកពី​ចំនួន ៣៥ រោងចក្រ បាន​ជួបប្រជុំគ្នា​ជាមួយ​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១២​។​

​ លោក ជា មុនី បាន​មានប្រសាសន៍​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា នៅក្នុង​កិច្ចប្រជុំ​ជាមួយនឹង​តំណាង​សហជីព​របស់​សេរី​កម្មករ ដែល​មកពី ៣៥ រោងចក្រ​នេះ បាន​ពិភាក្សា​ទៅលើ​ការសម្រេច​របស់​ក្រុមប្រឹក្សា​ការងារ កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១២ ដែល​ដឹកនាំ​ដោយ​លោក វង សូត្រ រដ្ឋមន្ត្រីក្រសួង​ការងារ ដែល​ការសម្រេច​មិន​សមរម្យ​នោះ គឺ​សម្រេច​ផ្តល់​អត្ថប្រយោជន៍​ដល់ក​ម្មករ តិចជាង​ការសម្រេច​ផ្តល់​អត្ថប្រយោជន៍​ឲ្យ​កម្មករ របស់​ថៅកែ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ដែលមាន​អត្ថប្រយោជន៍​តិចជាង​របស់​ក្រុមប្រឹក្សា​ការងារ ដែល​បានសម្រេច​កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​


​លោក ជា មុនី បាន​បញ្ជាក់ថា កិច្ចប្រជុំ​របស់​តំណាង​សហជីព​នៅពេលនេះ បាន​ពិភាក្សា​ស្វែងរក​អត្ថប្រយោជន៍​សម្រាប់​កម្ម​ករ ដោយ​លោក​បានស្នើ​ទៅ​សមាគម​រោងចក្រ​កាត់ដេរ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១២ សុំ​ជួបចរចា​ទ្វេភាគី ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ពិចារណា​ក្នុង​ការផ្តល់​អត្ថប្រយោជន៍ បំពេញបន្ថែម​ទៅលើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ការងារ កាលពី​ថ្ងៃទី​១១ ខែកក្កដា ដើម្បី​ឲ្យ​កម្មករ​រោងចក្រ​កាត់ដេរ និង​ស្បែកជើង ទទួលបាន​អត្ថប្រយោជន៍​សមរម្យ ដូចជា ការ​ស្នាក់នៅ ការធ្វើដំណើរ ថ្លៃ​ម្ហូបអាហារ និង​ការថែទាំ​សុខភាព​នៅពេល​មាន​ជំងឺ​។​

​លោក ជា មុនី បាន​ព្រមាន​ថា លោក​នឹង​បន្ត​ស្វែងរក​ការចរចា​ជាមួយ​តំណាង​សមាគម​រោងចក្រ​កាត់ដេរ នៅ​ខែសីហា​ខាងមុខនេះ ឲ្យ​អស់​លទ្ធភាព មុននឹង​លោក​សម្រេច​ធ្វើការ​អំពាវនាវ​ដល់ក​ម្មករ​របស់លោក ជាង ៤០ ម៉ឺន​នាក់ ឲ្យ​ចូលរួម​ធ្វើ​កូដកម្ម បាតុកម្មអហិង្សា ដើម្បី​ទាមទារ​ផលប្រយោជន៍​សមរម្យ សម្រាប់​កម្មករ​នៅក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង ហើយ​ការកំណត់​ពេលវេលា​នៃ​ការធ្វើ​បាតុកម្ម​ដ៏​ធំ​នេះ លោក​មិនទាន់​បានបញ្ជាក់​ច្បាស់លាស់​ទេ​។ ប៉ុន្តែ​លោក​បាន​អះអាងថា នៅពេលដែល​ការចរចា​រវាង​សមាគម​រោងចក្រ​កាត់ដេរ​ទទួល​បរាជ័យ លោក​នឹង​អំពាវនាវ​ឲ្យ​មាន​កម្មករ​ចូលរួម​ធ្វើបាតុកម្ម​ដោយ​អហិង្សា ដើម្បី​អត្ថប្រយោជន៍​រួម​ទាំងអស់គ្នា​៕ K​

1 comment:

Anonymous said...

Yes;do that for your people.thank you...live free or die "old man in the mountain"