A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 31 August 2012

The Interior Ministry has agreed to register the National Salvation Party ក្រសួងមហាផ្ទៃ យល់ព្រម ចុះបញ្ជី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​

ថ្ងៃទី 30 សីហា 2012,  | ដោយ: លីនណា 

ភ្នំពេញ: ​ទី​បំផុត​ទៅ ក្រសួងមហាផ្ទៃ ដែល​ជា​ស្ថាប័ន ចុះបញ្ជី​គណបក្សនយោបាយ បាន​យល់ព្រម ទទួល​ចុះបញ្ជី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​គ្នា​បង្កើត​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ឆ្លើយតប​តាមរយៈ​លិខិត​មួយច្បាប់ ទៅកាន់​លោក ប៉ុល ហំ​ម តំណាង​ស្ថាបនិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ ដោយ​លើកឡើង​ថា “​ក្រសួងមហាផ្ទៃ បាន​ទទួល​សេចក្តីជូនដំណឹង ស្តី​អំពី​សំណើសុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ទីស្នាក់កា​រក​ណ្តា​លតាំង​នៅផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​១៩៧២ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ហើយ​។ ដើម្បី​ទទួល​សុពលភាព គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បំពេញ​បែប​ទ និង​លក្ខខណ្ឌ​ដូច​មានចែង​នៅក្នុង​មាត្រា​២០ ជំពូក​ទី​៥ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​"។


យោងតាមមាត្រា២០ នៃច្បាប់ស្ដីពី គណបក្សនយោបាយ បានកំណត់ថា គណបក្ស​នយោបាយ ត្រូវបំពេញលក្ខខណ្ឌ ក្នុងការចុះបញ្ជី ដើម្បីទទួលបានសុពលភាព ដោយ​មានស្នាមមេដៃសមាជិកគណបក្ស ចំនួន ៤ពាន់នាក់ យ៉ាងតិច ហើយត្រូវបញ្ជូន ទៅ​កាន់​ក្រសួងមហាផ្ទៃ ជាថ្មីម្តងទៀត។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍​ថា កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ពិនិត្យ​បញ្ជី​បែបបទ​តាម​ជំនាញ​ច្បាប់ ហើយ​បាន​ឯកភាព​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​បង្កើត​គណ​បក្ស ទៅតាម​ច្បាប់ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ធ្វើ​លិខិត​ឆ្លើយតប​ទៅ​វិញ​ហើយ​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវមាន​ជំហាន​ទី​២​ទៀត ដើម្បី​ចុះ​ឈ្មោះ​គណបក្ស ហើយ​តាម​ច្បាប់ ត្រូវ​រក​ឲ្យបាន​ចំនួន​អ្នកគាំទ្រ​ឲ្យបាន ៤.០០០ នាក់​។​

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក​សម​រង្ស៊ី ជា​ប្រធាន បានដាក់​សំណុំ​ឯកសារ​ជា​ថ្មី ទៅ​កាន់​ក្រសួង​មហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២​។ គណ​បក្ស​​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ លើកដំបូង កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ តែ​ដោយ​ខ្វះខាត​ចំណុច​ខ្លះ ទើប​ក្រសួង​មហាផ្ទៃ ឲ្យ​កែតម្រូវ​ឡើង​វិញ​៕​

3 comments:

Anonymous said...

BRAVO, NSP !!!

Anonymous said...

Hun Se has said almost the same word. "Salvation" the Camboidan people from the Khmer Rouge Regime. About 2 Millions Khmer have to flee Cambodia.
The New Party uses different logo, but has almost the same word of "Salvation" the Cambodian not from Hun Sen, but from Youn.
What come late on ? Only hope, that not another 2 Million Khmer will have to flee the country !!!

Anonymous said...

To 1:44 AM
If Hun Sen and his pupet regime continue, much more than 2 millions Khmers will flee the country, because the whole Cambodia will he handed over to Vietnam.