A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 11 November 2012

CCHR request Interior Minister Sar Kheng to investigate the sacking of chief of Thmor Kaul village [CCHR ស្នើ​លោក ស ខេង ស៊ើប​អង្កេត​ករណី​ដក​តំណែង​មេ​ភូមិ​ថ្មគោល]

ដោយ សុ ជីវី 2012-11-10 Radio Free Asia
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (Cambodian Center for Human Rights=CCHR) បាន​ដាក់​លិខិត​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​ជួយ​ស្វែង​រក​អន្តរាគមន៍ ទាក់​ទិន​នឹង​ការ​ដក​តំណែង​មេ​ភូមិ​ថ្មគោល ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។
ខ្លឹមសារ​ក្នុង​លិខិត​បាន​ហៅ​ករណី​នេះ​ថា ជា​ការ​រើស​អើង​សមត្ថភាព​ស្ត្រី​ក្នុង​ការ​បំពេញ​ការងារ​ជា​អ្នក​ដឹក​នាំ​ មួយ​រូប​នៅ​ថ្នាក់​មូលដ្ឋាន។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ឧប​នាយក​រដ្ឋមន្ត្រី ស ខេង អន្តរាគមន៍​អោយ​មាន​ការ​ស៊ើប​អង្កេត​ករណី​ដក​តំណែង​មេ​ភូមិ​ថ្មគោល អ្នកស្រី សឺន សាវឿន បន្ទាប់​ពី​បាន​រក​ឃើញ​ថា អាច​ជា​ករណី​រើស​អើង​ការងារ​ស្ត្រី។
លិខិត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ផ្ញើ​ជូន​លោក​ឧប​នាយក​រដ្ឋមន្ត្រី ស ខេង កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា អោយ​ដឹង​ថា ការ​ដក​តំណែង​អ្នកស្រី​មេ​ភូមិ សឺន សាវឿន បាន​កើត​ឡើង​នៅ​ក្រោយ​ពេល​ដែល​អ្នកស្រី​បាន​បដិសេធ​ក្នុង​ការ​ជួយ​បណ្ដេញ​ ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​របស់​ពួក​គេ ដែល​នៅ​ក្បែរ​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុង​ភូមិ​ថ្មគោល។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៩ ខែ​វិច្ឆិកា ថា ប្រសិន​បើ​រក​ឃើញ​ថា​អ្នកស្រី សឺន សាវឿន ដែល​ជា​មេ​ភូមិ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រព្រឹត្ត​កំហុស​នោះ ការ​ដក​តំណែង​គាត់ គឺ​ជា​ការ​ត្រឹម​ត្រូវ។ ប៉ុន្តែ បើ​ពុំ​ដូច្នោះ​ទេ វា​គឺ​ជា​ការ​បំពាន​សិទ្ធិ​សេរីភាព​ក្នុង​ការងារ​របស់​គាត់ និង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នយោបាយ។
វិទ្យុ​អាស៊ី​សេរី នៅ​ពុំ​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​សុក្រ ទី៩ ខែ​វិច្ឆិកា។
ចៅ​សង្កាត់​ចោមចៅ លោក សុទ្ធ សាធ មាន​ប្រសាសន៍​ថា ពុំ​មាន​ការ​ដក​តំណែង​អ្នកស្រី សឺន សាវឿន នោះ​ឡើយ គឺ​គ្រាន់​តែ​ផ្លាស់​ប្ដូរ​អោយ​អ្នកស្រី​បាន​សិក្សា​បន្ថែម និង​ត្រូវ​ទៅ​បំពេញ​កិច្ចការ​ផ្សេង​ទៀត។ លោក សុទ្ធ សាធ បន្ត​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​សិទ្ធិ​ដាក់​សំណើ​បែប​នេះ លោក​ពុំ​អធិប្បាយ​ទេ។ ប៉ុន្តែ ទាក់​ទិន​នឹង​ការងារ​របស់​មេ​ភូមិ គឺ​ជា​សេចក្ដី​សម្រេច​ផ្ទៃ​ក្នុង​របស់​ក្រុម​ប្រឹក្សា​សង្កាត់។
លិខិត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់​ថា អ្នកស្រី សឺន សាវឿន ត្រូវ​ដក​តំណែង​ជា​មេ​ភូមិ​ថ្មគោល កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា។ មូល​ហេតុ​ចម្បង គឺ​អាច​ទាក់​ទិន​នឹង​ការ​បដិសេធ​ក្នុង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​ដែល​ រដ្ឋាភិបាល​បាន​ប្រកាស​ជា​តំបន់​ទ្រនាប់​សន្តិសុខ​សុវត្ថិភាព​នៅ​ជុំវិញ​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៕

No comments: