A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 November 2012

Hun Sen reacts to a critical article by Princess Norodom Soma នាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​ចំពោះ​សំណេរ​អត្ថបទ​របស់​ម្ចាស់ក្សត្រី នរោត្ដម សោម៉ា

Hun Sen has for the first time reacted to an article written by one of the members of the royal family which was critical of the way he handled the repatriation of ex-King Sihanouk's body from China on 17th October 2012.

Princess Norodom Soma, a great niece of ex-King Sihanouk, complained in her article published in the Phnom Penh Post that members of the royal family were banned or restricted from entering the Throne Hall to pay respect to the body of the late king.

Hun Sen said no member of the royal family was not banned from paying respect to the body of the late king, but that the situation of the day was so hectic and busy that some people, including the royals, cannot get access to view his body. Hun Sen demanded that Princess Soma write and publish a correction to her original article. 
ដោយ ទេព សុរ៉ាវី 2012-11-14 RFA
នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ប្រតិកម្ម​ជា​លើក​ដំបូង​ចំពោះ​សំណេរ​អត្ថបទ​របស់​សែ​រាជវង្ស​មួយ​អង្គ គឺ​ម្ចាស់ក្សត្រី នរោត្តម សោម៉ា ដែល​បាន​សរសេរ​រិះគន់​រដ្ឋាភិបាល នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ចុង​ខែ​តុលា កន្លង​ទៅ និង​បាន​ភ្ជាប់​អនាគត​នៃ​រាជា​និយម​ទៅ​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន​ កម្ពុជា។

RFA/Sok Serey
២៨-កុម្ភៈ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ឈរ) នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៅ​​វិទ្យាស្ថាន​បច្ចេកវិទ្យា នា​រាជធានី​ភ្នំពេញ។
សំណេរ​របស់​ម្ចាស់ក្សត្រី​អង្គ​នេះ ធ្លាប់​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ច្រាន​ចោល​ម្តង​រួច​ហើយ និង​ចាត់​ទុក​ថា​ជា​សំណេរ​មួយ​ដែល​មាន​ចរិត​បញ្ឆេះ​បំបែក​បំបាក់​សែ​ រាជវង្សានុវង្ស​ជាមួយ​រដ្ឋាភិបាល ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច។
នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​បកស្រាយ​ចំពោះ​សំណេរ​របស់​សែ​រាជវង្ស​មួយ​អង្គ ដែល​បាន​រិះគន់​មន្ត្រី​រដ្ឋាភិបាល ថា​បាន​វ៉ាងទី ហើយ​ទាត់​ចោល​សែ​រាជវង្សានុវង្ស​នៅ​ក្នុង​ពិធី​រៀបចំ​ព្រះបរមសព​របស់​ ព្រះបាទ នរោត្តម សីហនុ នៅ​ក្នុង​ព្រះបរមរាជវាំង ក្រោយ​ពី​បញ្ជូន​មក​ពី​ក្រុង​ប៉េកាំង ប្រទេស​ចិន ភ្លាមៗ កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា។
ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​ថ្លែង​ថា នៅ​ក្នុង​ការ​រៀបចំ​ចាត់​ចែង​ព្រះ​រាជពិធី​ព្រះបរមសព​របស់​ព្រះបាទ នរោត្តម សីហនុ ប្រសិន​បើ​គ្មាន​រដ្ឋាភិបាល ជាពិសេស​រូប​លោក ដែល​ជា​នាយក​រដ្ឋមន្ត្រី ចាត់​ចែង​ទេ​នោះ សែ​រាជវង្សានុវង្ស​មិន​អាច​ចាត់​ចែង​ពិធី​បុណ្យ​នេះ​បាន​ទេ។
នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បន្ត​ថា ក្នុង​សំណេរ​របស់​ម្ចាស់ក្សត្រី នរោត្តម សោម៉ា ដែល​រិះគន់​ថា​មន្ត្រី​រដ្ឋាភិបាល​បាន​វ៉ាងទី​ហើយ​បាន​ទាត់​ចោល​ ព្រះរាជវង្សានុវង្ស។ លោក ហ៊ុន សែន ពន្យល់​ថា ពេល​កំពុង​រៀបចំ​ព្រះបរមសព​នោះ មិន​ទាន់​ដល់​ពេល​ដែល​ព្រះរាជវង្សានុវង្ស​ចូល​ទៅ​ពាក់ព័ន្ធ​នោះ​ទេ ហើយ​ថា​បើ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ទេ​នោះ រាជវង្សានុវង្ស​ក៏​មិន​អាច​ធ្វើ​ទៅ​បាន​ដែរ៖ «រាជវង្ស​មួយ​ក្រុម​មិន​អាច ​ចាត់​ការ​រឿង​នេះ​បាន​ទេ មិន​អាច​ទេ ហើយ​អ្នក​ចាត់​ការ​រឿង​នេះ​អ្នក​ដែល​មាន​អំណាច​ធំ​បំផុត ត្រូវ​សម្រេច​ចិត្ត​ភ្លាមៗ​ក្នុង​ករណី​ដែល​វា​ចាំបាច់​អ៊ីចឹង អ្នក​ដែល​មាន​អំណាច​ក្នុង​ការ​អារកាត់​ភ្លាមៗ គឺ​នាយក​រដ្ឋមន្ត្រី​នេះ​ឯង គឺ​តេជោ​សែន។ ត្រង់​ថា​កែ​តម្រូវ ឬ​មិន​កែ​តម្រូវ គឺ​អាស្រ័យ​លើ​សិទ្ធិ ក៏ប៉ុន្តែ​ខ្ញុំ​ក៏​គួរ​តែ​ត្រូវ​បកស្រាយ​ដែរ ខ្ញុំ​អត់​បាន​ទៅ​វ៉ាងទី​ទេ តែ​នេះ​ជា​ភារកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ ដែល​ត្រូវ​ធ្វើ​កិច្ចការ​នេះ»
ប្រតិកម្ម​របស់​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្វើ​ឡើង​ជា​លើក​ដំបូង បន្ទាប់​ពី​សំណេរ​អត្ថបទ​របស់​ម្ចាស់ក្សត្រី នរោត្តម សោម៉ា បាន​ចុះ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា កន្លង​ទៅ។
ក្នុង​អត្ថបទ​ក្រោម​ចំណង​ជើង​ថា "អនាគត​រាជា​និយម​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន" ម្ចាស់ក្សត្រី នរោត្តម សោម៉ា បាន​ពណ៌នា​ថា អ្នក​រិះគន់​បាន​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​គ្រប់គ្រង​សង្វៀន​នយោបាយ និង​រាជា​និយម ហើយ​នឹង​បន្ត​គ្រប់គ្រង​ដរាប​ណា​លោក​នៅ​កាន់​អំណាច ហើយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ជា​មហាក្សត្រ​បច្ចុប្បន្ន ហាក់​ដូច​ជា​ទីងមោង​គ្មាន​អំណាច​អ្វី​ទាំង​អស់។
ម្ចាស់ក្សត្រី នរោត្តម សោម៉ា បាន​សរសេរ​រិះគន់​បន្ត​ថា អនាគត​រាជា​និយម​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​គណបក្ស​កាន់​អំណាច ហើយ​អ្នក​ខ្លះ​ជឿ​ជាក់​ថា​រាជា​និយម​នឹង​បាត់​បង់​ទៅ​បន្តិច​ម្តងៗ។
នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ក្នុង​នាម​លោក​ទទួល​គោរមងារ​ជា​សម្ដេច​តេជោ ពី​ព្រះមហាក្សត្រ លោក​នឹង​បំពេញ​តួនាទី​ការពារ​រាជបល្ល័ង្ក និង​រាជា​និយម៖ «ដែល ​ហៅ​ថា តេជោ មិន​ដែល​ក្បត់​ស្ដេច​ទេ គឺ​ជា​អ្នក​ការពារ​ស្ដេច ការពារ​រាជបល្ល័ង្ក ការពារ​រាជា​និយម បើ​ព្រះអង្គ​ម្ចាស់ក្សត្រី​មិន​ជួយ​ការពារ​ទេ សូម​កុំ​បំផ្លាញ ព្រោះ​រាជា​និយម​ជា​របស់​អ្នក​ទាំង​អស់​គ្នា។ ខ្ញុំ​គួរ​និយាយ​ភាសា​ហ្នឹង​ខ្លះ ព្រោះ​ជួន​កាល​ឡេឡឺៗ​ទៅ​ធ្វើ​ឲ្យ​គេ​អាក់​សទ្ធា​ដែរ​ណា»
ម្ចាស់ក្សត្រី នរោត្តម សោម៉ា បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ចំពោះ​ប្រតិកម្ម​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ដោយ​ម្ចាស់ក្សត្រី​បញ្ជាក់​ថា​នឹង​ឆ្លង​ឆ្លើយ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា វិញ៖ «ឥឡូវ​ភ្នំពេញ​ប៉ុស្តិ៍​ស្អែក​សរសេរ​រឿង ស្អែក​ទៅ​មើល​ទៅ។ ឥឡូវ​ខ្ញុំ​អត់​និយាយ​ទេ ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍ ខ្ញុំ​សូម​ទោស»
អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មិន​ធ្លាប់​បញ្ជាក់​ពី​នីតិវិធី​ណា​មួយ​តាម​ផ្លូវ​ច្បាប់ សម្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​របស់​ម្ចាស់ក្សត្រី នរោត្តម សោម៉ា នោះ​ទេ តែ​បញ្ជាក់​ថា ម្ចាស់​អត្ថបទ​នេះ​គួរ​កែ​តម្រូវ​លើ​អត្ថបទ​របស់​ខ្លួន ដែល​បាន​ចេញ​ផ្សាយ​រួច៕

6 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

CPP Youn are also a proud blood Khmer but they still kill many Khmer and have lots of Youn families living in Khmer.

Are you also one of the millions of Youn living illegally because of your CPP families?

Anonymous said...

cpp youn are much smater than u.,
richer than u,

not dumb liked u.,

Anonymous said...

It was a good and fair answer of Mr. Hun Sen to the Princess Norodom Soma, the niece of the former King.
It means, the Princess Soma did not have a HRH tittle as always cam out on the internet.

Anonymous said...

Our country and we Khmer anyway used for decade the US § almost as our national currency.
To please almost our Khmer citizen around the world, maybe our country Cambodia should integrate as the 5.. State of United State of America.

We only keep our own Constitution as our Free State (Kingdom), with our state or kingdom government. The USA constitution is not a real Republic nor a real Kingdom, that allow us to integrate into the United State as the only one Kingdom.

Anonymous said...

It is ridiculous that Hun Sen and Khieu Kanharith ask Princess Soma to correct her article. It was her opinion piece, so how can you correct your opinion? There is no right or wrong in expressing your opinion. It is just an opinion and therefore you cannot correct it. This is a threat to her.