A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 November 2012

Informal ASEAN defense ministers meeting held in Cambodia សន្ដិសុខក្នុងតំបន់អាស៊ាន ក៏ជាបញ្ហាដែលត្រូវយកចិត្ដទុកដាក់បន្ថែម

លោក​ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ចូលរួម​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អាស៊ាន​ក្រៅផ្លូវការ នៅ​ខេត្ដ​សៀមរាប Cambodian Minister of Defence Gen. Tea Banh (C) open ASEAN Defense Ministers' Meetingin Siem Reap.

Updated: 16 October, 2012

SIEM REAP, Cambodia (Agencies)- Defense ministers from the ten-country Association of Southeast Asian Nations (ASEAN) met on Friday to exchange views and to raise practical actions and measures for cooperation in order to maintain peace and security in the region.
Speaking at the opening of the ASEAN Defense Ministers' Meeting (ADMM) Retreat, Cambodian Deputy Prime Minister and Defense Minister Tea Banh said that the bloc needed to strengthen cooperation and partnership to react to current challenges such as maritime security, environment issues, water security, food security and energy issues.
"No single nation can solve all the security issues by itself," he said. "We need cooperation and partnership to overcome common security challenges to create the potentials for the establishment of a strong ASEAN Political-Security Community by 2015."
He said that during the meeting, Cambodia will hand over the role as the chair of ADMM to Brunei's Defense Ministry for 2013.
He said that in 2013, Brunei will also host the first-ever multilateral military exercise under the ASEAN Defense Ministers' Meeting-Plus (ADMM-Plus) on the Humanitarian Assistance and Disaster Relief and Military Medicine.
"Such joint exercise will significantly contribute to the practical security cooperation on non-traditional security challenges," he said.
Founded in 1967, ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.

(ថ្ងៃទី 16 វិច្ឆិកា 2012, ម៉ោង 12:11:PM) | ដោយ: បាយ័ន CEN

សៀមរាប: កិច្ចការ​សន្ដិសុខ ក៏​នៅ​ជា​កត្ដា​មូលដ្ឋាន ក្នុងការ​ចូលរួម និង​ពង្រឹង​ដល់​ការអភិវឌ្ឍ​ទាំងឡាយ ដូច្នេះ​យើង​ត្រូវ​ពិនិត្យឃើញថា នឹងមាន​ការពាក់ព័ន្ធ​ក្នុង​ភារកិច្ច​ទទួល​ខុសត្រូវ​របស់ខ្លួន​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​លោកនាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ប្រជុំ​រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន ​ក្រៅផ្លូវការ នៅក្នុង​សណ្ឋាគារ​សុខា​អង្គរ ខេត្ដ​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១២​នេះ​។
​    ​
​លោកនាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​បញ្ជាក់ថា ទិដ្ឋភាព​ដូច​ពណ៌នា​ខាងលើ បានបញ្ជាក់​ឱ្យឃើញ​បញ្ហា​សន្ដិសុខ ដែល​កំពុង​កើតឡើង​នាពេល​បច្ចុប្បន្ននេះ ជា​បញ្ហា​តម្រូវឱ្យ​យើងទាំងអស់គ្នា​ពុះពារ ជម្នះ និង​ដោះស្រាយ​។

​ លោក​បាន​បន្តថា នៅក្នុង​រយៈពេល ៦​ខែ កន្លងមកនេះ មាន​ព្រឹ​ត្ដិ​ការណ៍​ធំៗ និង​ជា​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ​ប្រចាំឆ្នាំ កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប (ASEM) កិច្ចប្រជុំ​នានា​មិន​ចូលបក្ស​សម្ព័ន្ធ (NAM) និង​កិច្ចប្រជុំ​ផ្សេងៗ ដែល​ក្នុងនោះ​បានលើកឡើង​ប្រធានបទ​ជាច្រើន ពាក់ព័ន្ធ​ទៅនឹង​កិច្ចការ​អភិវឌ្ឍន៍​ផ្សេងៗ​។

​ជាមួយគ្នា​នោះ កិច្ចការ​សន្ដិសុខ ត្រូវបាន​លោក ទៀ បាញ់ បាន​លើកឡើងថា ការពិគ្រោះ​យោបល់​គ្នា បានដាក់​ចេញ​នូវ​ផែន​ការណ៍​សកម្មភាព និង​ទស្សនទាន​ថ្មីៗ សំដៅ​កសាង​សហគមន៍ នយោបាយ សន្ដិសុខ​អាស៊ាន ក៏ដូចជា​កសាង​សហគមន៍​អាស៊ាន ឆ្នាំ​២០១៥​។
​    ​
​លោក ទៀ បាញ់ បាន​បន្ថែមថា បើសិន​យើង​ធ្វើការ​ប្រៀបធៀប​ពីរ​ទៅ​បី​ទសវត្សរ៍​កន្លងមកនេះ នៅ​តំបន់​អាស៊ីអាគ្នេយ៍​បច្ចុប្បន្ន ជា​តំបន់​ដែល​កំពុងមាន​សុខដុមរមនា គួរឱ្យ​ពេញចិត្ដ​។ តែ​ទោះបី​យ៉ាងណាក្ដី ក៏​យើង​ពុំ​អាច​មើលរំលង​ភាព​ប្រឈម​សម្រាប់​យើង ដែលមាន​ចំពោះមុខ និង​យូរអង្វែង នោះ​គឺ​បញ្ហា​សន្ដិសុខ​លំហ​សមុទ្រ បញ្ហា​បរិស្ថាន សន្ដិសុខ​ទឹក សន្ដិសុខ​ស្បៀង ថាមពល​។​ល​។ ទន្ទឹមនឹងនោះ យើង​អាច​ដឹងផង​ដែរ​ថា ចំពោះ​ប្រទេស​អាស៊ាន គ្រប់​សមាជិក​ភាពជា​ដៃគូ ពុំទាន់​អាចមាន​លទ្ធភាព​ធ្វើការ​បែងចែក រំលែក នូវ​កម្រិត​សមត្ថភាព លទ្ធភាព និង​បច្ចេកវិទ្យា ដោយមាន​លក្ខណៈ​ស្មើគ្នា​នៅឡើយ ដោយ​ហេតុផល​ជាច្រើន​។  
​    ​
​ ក្នុងឱកាស​នោះដែរ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ លោក ទៀ បាញ់ ក៏បាន​ធ្វើការ​ផ្ទេរ​ឱ្យ​លោក Moharmmad Yasmin Umar រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ប្រទេស​ព្រុយ​ណេ ដា​រូ​សា​ឡឹម ធ្វើជា​ប្រធាន​កិច្ចប្រជុំ​ការពារជាតិ​អាស៊ាន សម្រាប់​ឆ្នាំ​២០១៣៕

No comments: