A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 9 November 2012

Intermarriages between Khmer and Vietnamese living along the borders [Another Kampuchea Krom history repeated?] អាពាហ៍ពិពាហ៍​ឆ្លង​ជាតិ​សាសន៍​រវាង​ពលរដ្ឋ​កម្ពុជា​និង​វៀតណាម​នៅ​តាម​ព្រំដែន

ដោយ ម៉ម មុនីរតន៍ 2012-11-07 Radio Free Asia
ពលរដ្ឋ​ខ្មែរ និង​វៀតណាម រស់នៅ​តាម​ព្រំប្រទល់​ដែន​កម្ពុជា-វៀតណាម មួយ​ចំនួន តែង​តែ​មាន​ការ​ស្រឡាញ់​គ្នា ហើយ​មាន​អ្នក​ខ្លះ​បាន​រៀប​អាពាហ៍ពិពាហ៍​ទៀត​ផង។
តើ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ជនជាតិ​ខ្មែរ និង​វៀតណាម មួយ​ចំនួន​នេះ អាច​មាន​ផល​ប៉ះពាល់​ដែរ​ឬ​ទេ​នៅ​ក្នុង​ពេល​ដែល​មាន​មតិ​ប្រជាពលរដ្ឋ​មួយ​ ចំនួន​យល់​ថា ព្រំដែន​កម្ពុជា-វៀតណាម មិន​មាន​ភាព​ច្បាស់​លាស់ ហើយ​មាន​ពេល​ខ្លះ​គេ​ថា វៀតណាម បាន​យក​ដី​កម្ពុជា ទៀត​ផង។
«ខ្ញុំ បង​ប្អូន​ខាង​ប្រពន្ធ​ខ្ញុំ ជួយ​ខ្ញុំ​ច្រើន ជួយ​ខ្ញុំ​ច្រើន។ គាត់​ជួយ​ផ្ចុងផ្ដើម ជួយ​ដើម​ខ្ញុំ​រកស៊ី រហូត​ដល់​ឥឡូវ​ហ្នឹង​បាទ បាន បាន​ខ្ញុំ​បាន​ធូរធារ»
កំពុង​អង្គុយ​លើ​កៅអី​ជ័រ ដោយ​មាន​ពំនូក​ខ្សាច់​សម្រាប់​ចាក់​បំពេញ​បាត​ផ្ទះ​នៅ​ពី​ក្រោម បុរស​ដែល​មាន​វ័យ​ប្រមាណ​ជាង ៣០​ឆ្នាំ បាន​យក​ពេល​ដែល​កំពុង​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​សាងសង់​លំនៅឋាន​ដែល​ ដំណើរ​បាន​ប្រហែល ៥០% ហើយ​នោះ រៀប​រាប់​ថា ចាប់​តាំង​ពី​ចាប់​ដៃ​ជា​ប្ដី​ប្រពន្ធ​ដែល​ត្រូវ​មជ្ឈដ្ឋាន​នានា​គិត​ថា​ជា​ អាពាហ៍ពិពាហ៍​ឆ្លង​ជាតិ​សាសន៍​រហូត​ដល់​មាន​កូន​ស្រី ២នាក់ ក្នុង​បន្ទុក​មក​នេះ គេ​គិត​ថា​ពុំ​មាន​ឧបសគ្គ​ណា​មួយ​បាន​កើត​ឡើង​នៅ​ឡើយ​នោះ​ទេ៖ «តាម​ពិត ឥឡូវ​រស់នៅ​ដូច​ជា​ធម្មតា​សំរុស​សម្រុង​គ្នា។ យើង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក។ វា​មនុស្ស​វា​ទូទៅ​ដូច​ខ្មែរ​យើង​អ៊ីចឹង ណាៗ​ខូចៗ ណា​ត្រឹមត្រូវៗ​អ៊ីចឹង​ទៅ​ណាស់ ចេះ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក រក​ស៊ី​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ចង់​ធ្វើ​អី​ក៏​គេ​សួរ​យើង។ យើង​ចង់​ធ្វើ​អី​ក៏​គេ​សួរ​យើង​វិញ​អ៊ីចឹង​ទៅ​ណាស់»
រស់នៅ​ជា​ជន​ចំណាក​ស្រុក​ដោយ​មាន​ដើម​កំណើត​នៅ​ខេត្ត​កំពង់ចាម អឿន វណ្ឌី ឲ្យ​ដឹង​ថា រូប​គេ​បាន​ចាប់​ចិត្ត​ប្រតិព័ទ្ធ​លើ​ស្ត្រី​ជា​ជន​ជាតិ​វៀតណាម ខណៈ​រូប​គេ​ទាំង​ពីរ​ប្រកប​របរ​ជា​អ្នក​នេសាទ​ក្នុង​ស្រុក​អង្គរបុរី ខេត្ត​តាកែវ នៅ​មុន​ឡូត៍​នេសាទ​ត្រូវ​បាន​រដ្ឋាភិបាល​បិទ និង​សាង​សុភមង្គល​រស់​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ជាង ៣០​ឆ្នាំ កន្លង​មក​នេះ។ បុរស​ដែល​មាន​សម្បុរ​ខ្មៅ​ស្រអែម និង​មាឌ​ធំ​ក្រអាញ​រូប​នេះ​បន្ត​ថា ថ្វី​បើ​ការ​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ពិធី​មួយ​ឆ្លង​ជាតិ​ សាសន៍​យ៉ាង​ណា​ក្ដី តែ​សម្រាប់ អឿន វណ្ឌី អះអាង​ថា មិន​ខុស​អ្វី​ទៅ​នឹង​ការ​រៀប​ការ​ដូច​ខ្មែរ និង​ខ្មែរ នោះ​ឡើយ។
លោក អឿន វណ្ឌី៖ «យើង​ការ​នៅ​ប្រទេស​គេ លក្ខណៈ​គេ​ធ្វើ​ដូច​ចិន អ៊ីចឹង។ គេ​ប៉ាយ គេ​អី​នៅ​មុខ​ដូនតា។ ប៉ុន្តែ​បើ​ខ្មែរ​យើង ធ្វើ​យូរ​ជាង​វៀតណាម វៀតណាម នោះ​ធ្វើ​រាង​លឿន​ជាង គេ​ធ្វើ​មួយ​ព្រឹក គេ​ហើយ យើង​មួយ​យប់​មួយ​ថ្ងៃ​អី​ណោះ​តាម​ប្រពៃណី​ខ្មែរ​យើង បុក​លាក់ បុក​អី​ហ្នឹង​រាប់​អំពិល»
លោក សុខ សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មាន​ប្រសាសន៍​ថា ដើម្បី​ក្លាយ​ទៅ​ជា​អាពាហ៍ពិពាហ៍​ស្រប​ច្បាប់​បាន លុះត្រា​តែ​ជា​ពិធី​មួយ​ត្រូវ​រៀបចំ និង​ចុះ​បញ្ជី​ការ​ត្រឹម​ត្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា តែ​ក្នុង​លក្ខខ័ណ្ឌ​នេះ​លោក​គិត​ថា សម្រាប់​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន ដូច​ប្រទេស​អូស្ត្រាលី ជាដើម បើ​ទោះ​ជា​រៀប​ការ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​នៅ​កម្ពុជា យ៉ាង​ណា​ក្ដី ក៏​ប៉ុន្តែ​លក្ខខ័ណ្ឌ​នេះ​នៅ​តែ​មិន​អាច​ចាត់​ទុក​ថា​ស្រប​តាម​ផ្លូវ​ច្បាប់ ​របស់​ប្រទេស​មួយ​ទៀត​នៅ​ឡើយ​ទេ។ ករណី​នេះ ដរាប​ណា​ត្រូវ​ឆ្លង​កាត់​បទដ្ឋាន​ផ្លូវ​ច្បាប់​មួយ​ផ្នែក​ទៀត​នៅ​ប្រទេស​ សាមី​នោះ ទើប​ចាត់​ទុក​ថា​ជា​ដំណើរ​ស្រប​តាម​ប្រព័ន្ធ​ច្បាប់​បាន។
លោក សុខ សំអឿន៖ «ទី​មួយ បើ​សិន​ជា​ប្ដី​ប្រពន្ធ​ហ្នឹង នៅ​ស្រុក​ខ្មែរ អា​ហ្នឹង​ត្រូវ​តែ​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ស្រុក​ខ្មែរ ទើប​បាន​មាន​ចំណង​អាពាហ៍ពិពាហ៍​ទៅ​បាន។ ក៏ប៉ុន្តែ នៅ​ប្រទេស​ខ្លះ ទោះ​ជា​យើង​រៀបការ​នៅ​ស្រុក​យើង​ក៏​ដោយ ក៏​ប៉ុន្តែ​ដល់​ទៅ​ដល់​ស្រុក​គេ គឺ​ថា​ត្រូវ​តែ​អេតាស៊ីវិល​ម្ដង​ទៀត និង​នៅ​ប្រទេស​ណាស់ ដូច​ប្រទេស​អូស្ត្រាលី អាមេរិកាំង ក្ដី ទាល់​តែ​ចូល​ឆើច (Church)»
រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា ជន​បរទេស​ណា​មួយ​ក៏ដោយ មុន​នឹង​សម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​កម្ពុជា ទោះ​បុរស ឬ​ស្ត្រី ជន​បរទេស​ទាំង​នោះ ត្រូវ​បំពេញ​បែប​បទ​របស់​ប្រទេស​កម្ពុជា ដោយ​ចៀស​មិន​បាន។ អ្នកស្រី​បន្ត​ថា មុន​នឹង​សំណុំ​លិខិត​ឆ្លង​ដល់​ក្រសួង​មហាផ្ទៃ​ជា​ផ្លូវ​ការ លិខិត​នោះ​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​ពី​ស្ថាប័ន​ជំនាញ​យ៉ាង​ហោច​ណាស់​ចំនួន ​ពីរ​ដែរ ក្នុង​នោះ​រួម​មាន​ក្រសួង​ការ​បរទេស និង​ស្ថានទូត​ប្រចាំ​កម្ពុជា៖ «តែ​កាល​ណា​គេ​ធ្វើ​បែប​បទ​ហ្នឹង​មិន​មែន​មាន​តែ​មួយ​កន្លែង​ទេ គឺ​គាត់​ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យ​អស់​ពី​ប្រទេស​គាត់​មក ជន​បរទេស ហើយ​នៅ​មក​ដល់​ស្រុក​ខ្មែរ គឺ​គាត់​យក​ទៅ​ដាក់​ជូន​ស្ថានទូត​ឲ្យ​ទទួល​ស្គាល់​ថា ទិន្នន័យ​ដែល​គាត់​មាន​ហ្នឹង គឺ​ជា​ទិន្នន័យ​ត្រឹមត្រូវ ហើយ​ស្ថានទូត​គាត់​បញ្ជាក់ ជួន​កាល​អាច​ថា​ជា​កំណត់​បង្ហាញ​ជា​បែបបទ​ការទូត​របស់​គាត់​មក ហើយ​បញ្ជូន​មក​ក្រសួង​ការ​បរទេស»
បើ​តាម​អ្នកស្រី ជូ ប៊ុនអេង ក្រៅ​ពី​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ដោយ​ស្ថាប័ន​ក្រសួង​មហាផ្ទៃ ការ​សម្រេច​ចុង​ក្រោយ​នៃ​លិខិត​ស្នើសុំ​រៀប​អាពាហ៍ពិពាហ៍​របស់​ជន​បរទេស​ណា​ មួយ​នោះ ត្រូវ​ផ្ទៀង​ផ្ទាត់​ដោយ​ផ្ចិតផ្ចង់​ពី​នាយកដ្ឋាន​ជន​អន្តោប្រវេសន៍ និង​ស្ថាប័ន​ជំនាញ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​បន្ថែម​ទៀត។
ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី ដែល​ទើប​ឡើង​កាន់​តំណែង​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​សុក្រ ទី២ ខែ​វិច្ឆិកា ច្រាន​ចោល​បញ្ហា​នេះ ដោយ​ចាត់​ទុក​ថា​ការ​រៀប​អាពាហ៍ពិពាហ៍​ឆ្លង​សាសន៍​រវាង​ពលរដ្ឋ​កម្ពុជា និង​វៀតណាម ពុំ​មែន​ជា​រឿង​ត្រូវ​ខ្វាយ​ខ្វល់​នោះ​ទេ។ លោក​បន្ត​ថា អ្វី​ដែល​សំខាន់ គឺ​មេ​ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ផ្ដល់​កំណើត​ពី​វៀតណាម និង​ជា​ប្រទេស​អនុវត្ត​ច្បាប់​សញ្ជាតិ​ពីរ​ក្នុង​ពេល​តែ​មួយ៖ «មិន​សូវ​ ជា​យក​ចិត្ត​ទុក​ការ​រៀប​អាពាហ៍ពិពាហ៍​ទេ ព្រោះ​ថា​មេ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​មួយ​ចំនួន​ធំ​ហើយ ដែល​គាត់​បាន​ទៅ​រស់នៅ​ហាណូយ នៅ​ក្នុង​សម័យ​សង្គ្រាម​នោះ ហើយ​គាត់​ត្រឡប់​ចូល​មក​សុទ្ធ​តែ​ជា​អ្នក​ដឹកនាំ​ប្រទេស ហើយ​ក៏​យើង​មាន​ច្បាប់​សញ្ជាតិ​មួយ​ដែល​ទទួល​ស្គាល់​ឲ្យ​មាន​សញ្ជាតិ​ពីរ»
បញ្ហា​ចម្រូងចម្រាស​លើ​មន្ទិល​សង្ស័យ​របស់​ពលរដ្ឋ​ម្ចាស់​លំនៅឋាន មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​វៀតណាម បាន​ចាត់​ទុក​ថា យន្តការ​តាម​មធ្យោបាយ​ធ្មេញ​រណា​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ ប្រជាជន​កម្ពុជា បាន​ធ្វើ​ឲ្យ​បូរណភាព​ទឹក​ដី​មួយ​ភាគ​ធំ​របស់​កម្ពុជា ត្រូវ​បាត់​បង់​ទៅ​ប្រទេស​វៀតណាម ជាច្រើន​គីឡូម៉ែត្រ។ ក៏ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា នៅ​រដ្ឋសភា​ថា ការ​កំណត់​ព្រំដែន​តាម​រូបមន្ត​ធ្មេញ​រណា​នេះ នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​បាត់​បង់​ដី​សូម្បី​មួយ​មិល្លីម៉ែត្រ​ណា​មួយ​ទៅ​ប្រទេស​វៀតណាម នោះ​ទេ។
ការ​បន្ត​ខ្វែង​គំនិត​លើ​បញ្ហា​ព្រំដែន​នេះ កើត​ឡើង​មែន​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ តែ​លោក អឿន វណ្ឌី ជា​ជនជាតិ​ខ្មែរ​ដែល​មាន​ភរិយា​វៀតណាម នោះ ថ្លែង​ថា នោះ​ជា​រឿង​របស់​អ្នក​នយោបាយ និង​ជា​ការ​យល់​ឃើញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ប៉ុន្តែ​ចំពោះ​រូប​លោក គឺ​ជា​អាពាហ៍ពិពាហ៍​ឆ្លង​សាសន៍​មួយ​ដែល​មាន​សុភមង្គល​មិន​ខុស​ទៅ​នឹង​ គ្រួសារ​ដែល​មាន​ជាតិ​សាសន៍ ឬ​សម្ព័ន្ធ​ស្នេហា​ដូច​គ្នា​នោះ​ទេ។ លោក​បន្ត​ថា ទាំង​ការ​យល់​ចិត្ត និង​ការ​អនុគ្រោះ​រវាង​ប្ដី និង​ប្រពន្ធ ឬ​ការ​ប្រកប​មុខ​របរ​ប្រចាំ​ថ្ងៃ ពុំ​មាន​អ្វី​ដែល​ជា​ឧបសគ្គ ឬ​សៅហ្មង​នោះ​ទេ ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែល​អូស​បន្លាយ​ជាង ៣០​ឆ្នាំ​មក​នេះ។ លោក​គិត​ថា សម្រាប់​ថ្ងៃ​អនាគត​គេ​ត្រូវ​រង់ចាំ​មើល​សិន​ថា តើ​នឹង​មាន​អ្វី​ប្រែប្រួល។
លោក អឿន វណ្ឌី៖ «មាន​ប្រពៃណី​បុណ្យ​ភ្ជុំ រាល់​ឆ្នាំ​ទៅ យក​លុយ​យក​ចំណី​ទៅ​ជូន​បង​ប្អូន​ខាង​ជីដូន​ជីតា​ខ្ញុំ​ហ្នឹង នៅ​ខាង​ខេត្ត​កំពង់ចាម ហ្នឹង ទៅ​ជូន​លុយ​ជូន​អី​អ៊ីចឹង គ្រប់​ពេល អត់​ដែល​ខ្វះ​អត់​ដែល​ថា​ជូន​ខ្លាច​ច្រើន​ខ្លាច​តិច​ទេ គឺ​ខ្លាច​ខ្ញុំ​អន់​ចិត្ត​ទៀត​ជូន​ខាង​គ្រួសារ​ខ្ញុំ​ច្រើន​ណាស់។ ខ្ញុំ​អត់​ដឹង​ថា​ថ្ងៃ​ក្រោយ​យ៉ាង​ម៉េច ក៏​ខ្ញុំ​អត់​ដឹង​ដែរ​អា​ហ្នឹង»
ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ជន​ជាតិ​ខ្មែរ ជាមួយ​បរទេស​នោះ មិន​មែន​មាន​តែ​ជាមួយ​វៀតណាម នោះ​ទេ គឺ​មាន​ជាមួយ​ជន​ជាតិ​ថៃ ឡាវ បារាំង អាមេរិក អូស្ត្រាលី និង​សាសន៍​ដទៃ​ទៀត​ច្រើន​ដែរ។ គ្រាន់​តែ​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជន​ជាតិ​វៀតណាម វា​ហាក់​ដូច​ជា​ប្លែក​បន្តិច ដោយ​សារ​ប្រទេស​ទាំង​ពីរ​មាន​ព្រំដែន​ជាប់​គ្នា និង​មាន​ប្រវត្តិ​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា​ជា​ច្រើន​ដង កាល​ពី​អតីត​កាល៕

12 comments:

Anonymous said...

If Hun sen still in power another 5-10 yrs Cambodia will be no different from Laos and Kamuphea krom.So Hun sen must goes....by any means necessary! My dear friends please all of you my compatriots [Khmers] we should think about this matters fast.Do you want to live under colonization of Yiekcong? They stole everything with the help of traitor Hun sen Yiekcong owned Ankorwat,Phnom Bok kor(Bok kor resorts) and all the banks or the economy of Cambodia today from the naturals resources (forestry) to oil and gas in the in the sea.

Further more,they stole our land around border with the help of Cpp Hun sen its slave allowed.This matters must be stopped or Cambodian's people will be Champa [Chams] within 10-15 yrs spans.If you too old to worry about who own your ancestor's land in the next 10-15 yrs then, lets me ask you another question:What's about your childrents/ grandchildrents? Do you want them to live under Yuon's colonization or suppression? Please my compatriots [Khmers] you can make a different today by lobby against the works of Cpp's traitors speads the words to university students in Cambodia and tell all khmers to protect or defend our land for our childrents and grandchildrens from Yiekcong encroachments of our ancestral's land,enough is enough my brotherents please help you country before it too late.

Yobal Khmer

Anonymous said...


Do not worry. We will live happy, it only gets better each day when the economy is improving.

Anonymous said...

If we form a federation with Vietnam and Laos, we will be a very strong country. It's not a bad idea. By forming this federation, we will live in peace, and no worries. Intermarriage is good, more beautiful mixed kids. In the end, if you have to worry, you will not live happy. Just whatever, in the end, if we mix, the kids are not Vietnamese or Lao or Khmer, just mixed kids. So a melting pot is best, you got the most powerful country in ASEAN, 3 countries in 1.

Anonymous said...

3 countries in 1, Uncle Ho Chi Minh dream now a reality.

Uncle Ho also dreamt of wiping out the Khmer culture, and the Laos culture.

Millions more will die, just as the Cham and the Khmer Krom, they now live in opressive state.

Thanks to CPP and Youn, the Khmer Vietminh and Hun Sen offpsring.

Anonymous said...

Do you think that good idea to unite three countries in one? 1- Different culture, 2- different speaking language, 3- different mentality and 4- each country has its own pride. So, how can be merged the three together? It couldn’t be the United Countries of Asia..! And that is for sure. But if it would be possible, where is the capital city of UCA? HAN....OI...

Anonymous said...

A federation of 3 in 1 with shared army, currency, and commerce would be nice. Culture and language keep separate. Immigration should be strictly controlled, entry and reentry permits are strictly enforced. Border line must be clearly defined.

Anonymous said...

3 in 1 is possible with transparency. The EU style can work.

Anonymous said...

3 in 1 may work. Lets start with renaming the former Khmer state in Khmer Krom back to its original name.

Allow the Khmer Krom who know suffer from the communist Vietnamese regime to have human rights, rights to religions and rights to freedom.

Only then will the 3 in 1 works..

Whats the point of 3 into 1 if the Vietnamese continues to kill and oppress those agaisnt their communist regime and former Vietnamese hero, the evil uncle Ho Chi Minh.

Anonymous said...

What do we know about communism?

However economical progress does never guarantee fundamental rights. Business you have build up today could be lost tomorrow due to political restrictions. We may live in modern times but rural Southeast Asia still fights with obsolete structure and politics. Progress here is slow and little and the history moves in a circle. One vietnamese Girl seems not to be bad. In contrast Hanoi is mighty and evil. In other words federation is an important part of neo-communism which became again an instrument for Vietnamization where we are in year one...

Anonymous said...

Intermarriages between different races are the norm. However, the notion that the three countries- Lao, Cambodia and Vietnam- should join to become a federation is dangerous. Vietnam was and still is a master of Cambodia and Laos. So, when they become a federation Vietnam will absorb both of these countries culturally, politically, economically, militarily and linguistically. As a result, these two countries- Cambodia and Laos- will be absorbed into extinction.

Anonymous said...

Khmer folks at the border of Cambodia and Yuon/Vietnam are stupid to be married to evil Yuon/Vietnamese folks who can not be trusted.

Anonymous said...

The territorial dispute between Countries is a problem. But the Interracial marriages have nothing to do with this problem.

Those who are against those interracial marriages are RACISTS who are real danger for the Nation.