A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 23 November 2012

Sam Rainsy Party Youth plans to lodge a legal complaint on behalf to victims of the Koh Pich Tragedy ប្រធាន​យុវជន​បក្ស​សមរង្ស៊ី​គ្រោង​ប្ដឹង​ពី​បញ្ហា​ស្លាប់​មនុស្ស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ


http://youtu.be/Xj_f3MkJxwI

http://youtu.be/92X-6ZDacvw

Sam Rainsy Party Youth plans to lodge a legal complaint on behalf to victims of the Koh Pich Tragedy.
ដោយ ខែ សុណង 2012-11-22 RFA
ក្រុម​យុវជន និង​សាច់ញាតិ​ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​ កោះពេជ្រ បាន​រៀបចំ​ពិធី​សូត្រ​មន្ត បង្សុកូល រំលឹក​ខួប ២​ឆ្នាំ ដល់​អ្នក​ដែល​បាត់បង់​ជីវិត​ដោយសារ​ផ្អើល​ជាន់​គ្នា នៅ​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១០ ក្នុង​ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ចុង​ក្រោយ​លើ​ស្ពាន​កោះពេជ្រ។

RFA/Khe Sonorng
គណបក្ស សម រង្ស៊ី ធ្វើ​ពិធី​សូត្រ​មន្ត បង្សុកូល រំលឹក​ខួប ២​ឆ្នាំ​ដល់​អ្នក​ដែល​បាត់បង់​ជីវិត​ដោយសារ​ផ្អើល​ជាន់​គ្នា​លើ​ស្ពាន​កោះ​ ពេជ្រ នៅ​ថ្ងៃ​២២ វិច្ឆិកា ឆ្នាំ​២០១២។
ទាក់ទង​នឹង​ករណី​ព្រឹត្តិការណ៍​ដែល​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ដែល​ ភាគច្រើន​ជា​យុវជន​នោះ គេ​នៅ​មិន​ទាន់​បំភ្លេច​ចោល​នោះ​ទេ មន្ត្រី​គណបក្ស សម រង្ស៊ី នឹង​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​ប្រជាពលរដ្ឋ និង​យុវជន​នៅ​លើ​ស្ពាន​កោះពេជ្រ​នេះ។
ព្រះសង្ឃ​ចំនួន ១០​អង្គ ក្រុម​យុវជន មន្ត្រី​គណបក្ស សម រង្ស៊ី ប្រជាពលរដ្ឋ រួម​ទាំង​ក្រុម​គ្រួសារ និង​សាច់ញាតិ​ជនរងគ្រោះ​ដែល​បាន​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១២ បាន​ជួប​ជុំ​គ្នា​នៅ​ស្តូប​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​រងគ្រោះ​ដោយ​ សារ​ព្រឹត្តិការណ៍​ជាន់​គ្នា​កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ និង​បាន​ធ្វើ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់។
ឪពុក​ម្ដាយ ឬ​សាច់ញាតិ​របស់​អ្នក​ដែល​បាន​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ ក៏​បាន​មក​ចូលរួម​អុច​ធូប និង​ដាក់​កម្រង​ផ្កា​ក្នុង​ពិធី​បុណ្យ​នេះ បាន​សម្ដែង​ការ​ឈឺ​ចាប់ និង​ធ្វើ​ឲ្យ​ពួកគេ​នឹក​រលឹក​ឡើង​វិញ​ចំពោះ​ការ​បាត់បង់​មនុស្ស​ជា​ទី​ ស្រលាញ់​របស់​ពួកគេ។
ស្ពាន​កោះពេជ្រ ចាស់ ៣០៥
២២-វិច្ឆិកា-២០១២៖ ទីតាំង​ស្ពាន​ចាស់​ដែល​គេ​វាយ​កម្ទេច​ចោល បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​មនុស្ស​ផ្អើល​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន។ RFA/Khe Sonorng
ពាក់ព័ន្ធ​បញ្ហា​នេះ តំណាង​ក្រុម​យុវជន នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ចេញ​មុខ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង លោក គង់ សំអុល ទៅ​តុលាការ​ក្រុង​ភ្នំពេញ និង​តុលាការ​អន្តរជាតិ អាយ​ស៊ី​ជេ (ICJ) ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ក​ឲ្យ​មាន​ព្រឹត្តិការណ៍​ជាន់​គ្នា ​នៅ​លើ​ស្ពាន​ពេជ្រ​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ថ្ងៃ​ចុង​ក្រោយ​ នោះ។
លោក សួង សុភ័ណ្ឌ៖ «ខ្ញុំ​សូម​ជម្រាប​ថា គោល​បំណង​នៃ​ការ​រៀបចំ​កម្ម​វិធី​នេះ ទី​មួយ​ថ្ងៃ​នេះ យើង​នឹង​និមន្ត​ព្រះសង្ឃ តា​ជី​ដូនជី មក​គោរព​វិញ្ញាណក្ខន្ធ សូត្រ​មន្ត​បង្សុកូល គោរពវិញ្ញាណក្ខន្ធ​បងប្អូន​ប្រជាពលរដ្ឋ​យុវជន​ដែល​ស្លាប់​នៅ​កោះ​ពេជ្រ។ ទី​២​ទៀត ខ្ញុំ​សូម​បញ្ជាក់​ថា ក៏​ជា​រឿង​មួយ​ដែរ ដែល​យើង​ត្រូវ​វែក​មុខ​រក​អ្នក​ប្រព្រឹត្ត​រក​ជន​ដៃ​ដល់​ជន​ល្មើស​ដែល​ សម្លាប់​មនុស្ស​ជាង ៣០០​នាក់​នេះ យក​មក​ផ្ដន្ទាទោស​ផង​ដែរ។ ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្ដឹង​ក្រោយ​មួយ​សប្ដាហ៍​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា នៅ​ម៉ោង​៩»
ឆ្លើយតប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ធ្វើ​រួច​ស្រេច​ទៅ​ហើយ​នូវ​សំណង​ប៉ះប៉ូវ​ចំពោះ​អ្វី​ដែល​បាន ​កើត​ឡើង​ដោយ​ចៃដន្យ​នេះ ហើយ​ទី​២ រដ្ឋាភិបាល​ក៏​បាន​សង់​ស្ពាន ២​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​មិន​ឲ្យ​មាន​អ្វី​ដែល​កើត​ឡើង​ជាយថាហេតុ​ទៀត​ទេ និង​ទី​៣ គឺ​មាន​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ ក្នុង​ការ​សម្របសម្រួល​ហើយ​និង​គ្រប់គ្រង​នៅ​ក្នុង​កម្មវិធី​ធំៗ ដែល​មាន​ហ្វូង​មនុស្ស​ចល័ត។
លោក ផៃ ស៊ីផាន៖ «នេះ​ជា​ការ​ដោះស្រាយ​នូវ​អ្វី​ដែល​បញ្ចៀស​កុំ​ឲ្យ​ រឿង​ហ្នឹង​កើត​ឡើង ពីព្រោះ​អា​រឿង​រត់​ជាន់​គ្នា​ស្លាប់​នៅ​ប្រទេស​ប៊្រុយណេ និង​ប្រទេស​ដទៃ​ទៀត ដូចជា អារ៉ាប់ នឹង​ថា ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា គេ​ថា យើង​រួច​ខ្លួន​មិន​មែន​អ៊ីចឹង​ទៀត ប៉ុន្តែ​ការ​ឆ្លើយ​តប...»
កាល​ពី​រាត្រី​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​ពិធី​បណ្ដែត​ប្រទីប ពិធី​បាញ់​កាំជ្រួច​នៅ​ម៉ោង​ប្រហែល ​៩​យប់ ក្នុង​ពេល​តែ​មួយ​សន្ទុះ​ប៉ុណ្ណោះ សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ​បាន​កើត​ឡើង​ដោយសារ​មនុស្ស​ផ្អើល​ជាន់​គ្នា​ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់ ដែល​ជា​រឿង​សែន​សោកស្ដាយ​ជា​ទី​បំផុត ដែល​ធ្វើ​ឲ្យ​ការ​ចូលរួម​សប្បាយ​ថ្ងៃ​បុណ្យ ក្លាយ​ជា​ថ្ងៃ​កាន់​មរណទុក្ខ​ទៅ​វិញ។
ព្រឹត្តិការណ៍​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​មួយ ដោយ​បង្ហាញ​ថា ការ​ស្លាប់​គរ​លើ​គ្នា​ជា​ពំនូក ស្អិត​ទាញ​មិន​ចង់​ចេញ បណ្ដាល​មក​ពី​ការ​ថប់​ដង្ហើម​ដោយសារ​តែ​ហ្វូង​មនុស្ស​ដ៏​ច្រើន​ផ្អើល​ជាន់​ គ្នា។
បន្ទាប់​ពី​ឧបទ្ទវហេតុ​នោះ អ្នក​ស្រាវជ្រាវ​របស់​អង្គការ​ចិត្ត​សង្គម និង​អន្តរ​វប្បធម៌​នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​មួយ​ដោយ​សម្ភាស​ឪពុកម្ដាយ ដែល​កំពុង​កាន់​មរណទុក្ខ។ បញ្ជី​សំណួរ​នោះ​បាន​ផ្ដោត ថា​តើ​សំណង​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​អាច​ជួយ​ក្រុម​គ្រួសារ​បន្ធូរ​ ទុក្ខ​សោក​ដែរ​ឬ​ទេ? ហើយ​អង្គការ​នេះ​បាន​ដាក់​សំណើ​សុំ​ស្រាវជ្រាវ កាល​ពី​ឆ្នាំ​មុន​ទៅ​គណៈកម្មាធិការ​សីលធម៌​នៃ​ក្រសួង​សុខាភិបាល ដែល​ជា​គណៈ​ត្រួតពិនិត្យ​លើ​ការ​សិក្សា​ស្រាវជ្រាវ។ ប៉ុន្តែ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចិត្ត​សង្គម និង​អន្តរ​វប្បធម៌ ហៅ​កាត់​ថា TPO លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា បាន​ប្រាប់​កាសែត​ភ្នំពេញ បុស្ដិ៍ ថា គណៈកម្មាធិការ​បាន​ប្រគល់​លិខិត​បដិសេធ​មក​វិញ ជាមួយ​នឹង​ការ​ពន្យល់​តិច​តួច។
ពាក់ព័ន្ធ​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​លោក អេង ហួត ប្រធាន​គណៈកម្មាធិការ​សីលធម៌ ដើម្បី​ពន្យល់​បន្ថែម ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា ជាប់​រវល់។
ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជាង ១​ម៉ឺន​ដុល្លារ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ម្នាក់ៗ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ​នោះ។ បន្ទាប់​មក​ក៏​បាន​កម្ទេច​ស្ពាន​ចាស់​ចោល និង​សង់​ស្ពាន​ភ្លោះ​ជំនួស​វិញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ កុំ​ឲ្យ​មាន​ករណី​នេះ​ទៀត។
មួយ​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​នេះ រដ្ឋាភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា ១២​ម៉ឺន​ដុល្លារ កសាង​ស្តូប​មួយ នៅ​ក្បែរ​ស្ពាន​នោះ​វិញ ដើម្បី​រំលឹក​ការ​ចងចាំ និង​ឲ្យ​ក្រុម​គ្រួសារ​យក​ជា​ទី​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្ពាន​ កោះពេជ្រ​នោះ៕

1 comment:

Anonymous said...

Ah youn vietcong hanoi and Hun Sen government responsible for this stampede. This was a plan of ah Hanoi and Hun Sen to kill khmer. They must be brought to justice ICC.