A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 November 2012

The reasons the Cambodian government purchased 100 tanks រថក្រោះ​និង​រថពាសដែក​ជាង​១០០​គ្រឿង​ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា

ដោយ សុខ សេរី 2012-11-08 Radio Free Asia
ក្រសួង​ការពារ​ជាតិ​កម្ពុជា កំពុង​តែ​ស្វែង​រក​យុទ្ធសាស្ត្រ​ពង្រឹង​សមត្ថភាព និង​ជំនាញ​របស់​ខ្លួន​ថែម​ទៀត ដើម្បី​ឲ្យ​មាន​ភាព​ទំនើប​ជាង​មុន ក្នុង​ការ​ការ​ការពារ​បូរណភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា និង​ការ​ថែរក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់។

RFA/Sok Serey, រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នា​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា បាន​បញ្ជាក់​ថា រថក្រោះ និង​រថពាសដែក​ចំនួន​ជាង ១០០​គ្រឿង ដែល​ក្រសួង​ការពារ​ជាតិ​បាន​ទិញ​ពី​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាង​កើត​នោះ (East EU) ត្រូវ​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ឲ្យ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា ហ្វឹកហាត់​បង្កើន​សមត្ថភាព។
ការ​បញ្ជាក់​នេះ​នៅ​គ្រា​ដែល​ក្រសួង​ការពារ​ជាតិ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រារព្ធ​ខួប​លើក​ទី​៥៩ នៃ​ការ​បង្កើត​កង​យោធពលខេមរភូមិន្ទ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ កន្លង​មក ដោយ​ស្នាព្រះហស្ត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ក្រោយ​ពី​បាន​ទទួល​ឯករាជ្យ​ពី​អាណានិគម​បារាំង នៅ​ឆ្នាំ​១៩៥៣។
លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា នៅ​ឯ​ក្រសួង​ការពារ​ជាតិ​ថា ការ​ទិញ​រថក្រោះ និង​រថពាសដែក​នោះ គឺ​មិន​មែន​ជា​ការ​គំរាម​ដល់​ប្រទេស​ជិត​ខាង​ណា​មួយ​ទេ៖ «នៅ​ក្នុង​តំបន់ ​របស់​យើង ក៏​ដូច​ជា​ពិភពលោក ការ​ស្វះស្វែង​រក​ហៅ​ថា ប្រសិទ្ធភាព ឬ​ហៅ​ថា បង្កើន​សមត្ថភាព​របស់​ខ្លួន​ដើម្បី​បំពេញ​ភារកិច្ច​ស្នូល​របស់​ខ្លួន​នៅ​តាម ​បណ្ដា​កង​ឯកភាព​នៅ​ក្នុង​កងទ័ព គឺ​ជា​រឿង​ធម្មតា​មួយ។ គឺ​សំខាន់​បំផុត​គឺ​ថា ដើម្បី​បង្កើន​សមត្ថភាព និង​ភារកិច្ច​របស់​ខ្លួន នៅ​ពេល​ដែល​ភារកិច្ច​ត្រូវ​បំពេញ គឺ​ខ្លួន​មាន​សមត្ថភាព ដូច្នេះ​ការ​នាំ​មក​នូវ​រថពាសដែក​មួយ​ចំនួន​នោះ គឺ​ពិត​ប្រាកដ​បាន​នាំ​មក​មែន»
លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តើ​ការ​ទិញ​នោះ គឺ​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ប៉ុន្មាន និង​ទិញ​ពី​ប្រទេស​ណា​មួយ​នៅ​តំបន់​អឺរ៉ុប​ខាង​កើត​នោះ​ទេ ប៉ុន្តែ​សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា រថគ្រោះ និង​រថពាសដែក គឺ​ផលិត​នៅ​ប្រទេស​អ៊ុយគ្រែន (Ukraine)។
លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​បញ្ជាក់​ទៀត​ថា ការ​ផ្ទុះ​អាវុធ​រវាង​កងទ័ព​កម្ពុជា ជាមួយ​កងទ័ព​ថៃ តាំង​ពី​ឆ្នាំ​២០០៨ កន្លង​មក បាន​ធ្វើ​ឲ្យ​ក្រសួង​ការពារ​ជាតិ​ដាស់​ខ្លួន​ឡើង​វិញ នៅ​គ្រា​ដែល​កម្ពុជា បាន​ទទួល​សុខ​សន្តិភាព​ពេញលេញ​កន្លង​មក៖ «ខ្ញុំ​ឲ្យ ​តម្លៃ​ថា ជា​ការ​ប៉ះ​ទង្គិច​មួយ​ដែល​​​វាមិន​គួរ​ឲ្យ​កើត​មាន តែ​វា​មាន​ទៅ​ហើយ នៅ​ក្នុង​មួយ​រយៈពេល​កន្លង​មក។ ខ្ញុំ​តែង​តែ​និយាយ​ច្រើន​​លើក​ហើយ​ដែរ​ថា ជា​ការ​ដាស់​សតិ​ឲ្យ​យើង ជា​ពិសេស​កង​យោធពលខេមរភូមិន្ទ​យើង អ្នក​ដឹក​នាំ​​យើង បញ្ជាការ​គ្រប់​លំដាប់​ថ្នាក់​យើង គឺ​បាន​ភ្ញាក់​ខ្លួន​ដែរ»
ទាក់ទង​នឹង​វិស័យ​ការពារ​ជាតិ​នោះ​ដែរ អ្នក​វិភាគ​ឯករាជ្យ លោកបណ្ឌិត សុខ ទូច និង​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ពង្រឹង​សមត្ថភាព​កងទ័ព និង​ការពារ​បូរណភាព​ទឹក​ដី គឺ​ជា​ការ​ចាំបាច់​ណាស់។
លោក សុខ ទូច៖ «ប្រទេស​ជិត​ខាង​អត់​បាន​ប្រើ​ប្រាស់​សហគមន៍​អាស៊ាន ក្នុង​ការ​បើក​ចំហ​នៃ​ព្រំដែន​រួម​ទេ គឺ​ក្រុម​ទាំង​ពីរ​នេះ​ចេះ​តែ​កេង​ផលប្រយោជន៍​ជាមួយ​ប្រទេស​កម្ពុជា ដូច្នេះ​ការ​ពង្រឹង​សមត្ថភាព​កងទ័ព គឺ​ជា​ការ​ចាំបាច់។ ទី​២ លំហាត់​នៃ​កងទ័ព​ត្រូវ​តែ​កើត​មាន បើ​សិន​ជា​កងទ័ព​គ្មាន​ការ​លំហាត់ មិន​អាច​ឲ្យ​មាន​ភាព​រឹងមាំ​របស់​កងទ័ព​បាន​ទេ ទី​៣ ផ្ទះ​មួយ​ត្រូវ​តែ​មាន​ឧបករណ៍​ដើម្បី​ការពារ ដូច្នេះ​ការ​គិត​របស់​រដ្ឋាភិបាល គឺ​ជា​ការ​ត្រឹមត្រូវ មិន​មែន​ល្មោភ​សង្គ្រាម​ទេ»
ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ បាន​ទិញ​រថក្រោះ និង​រថពាសដែក​ចំនួន​ជាង ១០០​គ្រឿង​ម្ដង​ហើយ ដឹក​មក​ប្រទេស​កម្ពុជា តាម​នាវា​នៅ​កំពង់ផែ នា​ខេត្ត​ព្រះសីហនុ ក្នុង​នោះ​មាន​រថគ្រោះ​ចំនួន ៥០​គ្រឿង និង​រថពាសដែក​ចំនួន ៤០​គ្រឿង៕

2 comments:

Anonymous said...

What's the reason that Cambodia's purchased these tanks for? My iphone can't read khmer's text [not recognize] All khmers texts were blank.Perhaps to protects Hun sen from khmer's spring huh? These tanks can't be used in war due to its very light weight base on my opinion,its can only be used to calm down or run over RIOTERS like Chinese did while back in China.

Kmenhwatt

Anonymous said...

you need to download and install khmer font.