A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 11 November 2012

Three villagers in Ratanakiri lodged a complaint against staff of the a Vietnamese company who used weapons to threaten them អ្នក​ភូមិ​នៅ​រតនគិរី​៣​នាក់​ប្ដឹង​បុគ្គលិក​ក្រុមហ៊ុន​វៀតណាម​ពី​បទ​ប្រើ​អាវុធ​គំរាម

ដោយ រដ្ឋា វីសាល 2012-11-11  Radio Free Asia

ជនជាតិ​ដើម​ភាគ​តិច ៣​នាក់ នៅ​ខេត្ត​រតនគិរី ប្ដឹង​បុគ្គលិក​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម មួយ ពី​បទ​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​ពួក​គាត់​ដែល​ចូល​ព្រៃ​រក​អនុផល​ព្រៃ​ឈើ ​ប្រើប្រាស់​ក្នុង​គ្រួសារ។
មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ថា នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ​នេះ លោក​នឹង​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ​ទាំង ៣​នាក់ ទៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត ដើម្បី​ស៊ើប​អង្កេត​ពី​ករណី​ចោទ​ប្រកាន់​គំរាម​កំហែង​ទៅ​លើ​ប្រជាពលរដ្ឋ។
មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​រតនគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា កន្លង​ទៅ លោក​បាន​ចុះ​អង្កេត​ពី​សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​កាំ ឃុំ​ល្អក់ ស្រុក​អូរជុំ ចំនួន​បី​នាក់ ដែល​បាន​ប្ដឹង​មក​សមាគម​អាដហុក ពី​ករណី​ជនជាតិ​វៀតណាម ម្នាក់​ពាក់​ឯក​សណ្ឋាន​ទាហាន​ប៉ារ៉ា បាន​បាញ់​កាំភ្លើង​ម៉ាក​អាកា ៤៧ (AK 47) ចំនួន​ពីរ​គ្រាប់ គំរាម​ប្រជាពលរដ្ឋ​ទាំង ៣​នាក់ នៅ​ក្នុង​ព្រៃ​ខណៈ​ពេល​ប្រជាពលរដ្ឋ​ទាំង​បី​កំពុង​អារ​ច្រៀក​ឈើ ដែល​គេ​បន្សល់​ចោល​ក្នុង​ព្រៃ។
លោក​បន្ត​ថា នេះ​គឺ​ជា​សកម្មភាព​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ បាញ់​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​រស់​អាស្រ័យ​ផល​ធនធាន​ ព្រៃ​ឈើ​ជា​លក្ខណៈ​ប្រពៃណី​ជន​ជាតិ​ដើម៖ «អ្នក​បាញ់​ហ្នឹង​អត់​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​ជា​ជន​ជាតិ​វៀតណាម»

កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា តំណាង​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា មាន​ការ​បាញ់​គំរាម​ឈ្មោះ ត្រាវិញ ខាំបន អាយុ ៣៧​ឆ្នាំ រាយការណ៍​ថា ពួកគាត់​ទាំង​បី​នាក់​ចូល​ព្រៃ​ចម្ងាយ​មួយ​គីឡូម៉ែត្រ​ពី​ភូមិ ក៏​ប្រទះ​ជនជាតិ​វៀតណាម បី​នាក់​ជា​កង​សន្តិសុខ និង​កម្មករ​ក្រុមហ៊ុន ស៊ី.អរ.ឌី (CRD) ប្រដាប់​ដោយ​អាវុធ​អាកា​វែង​មួយ​ដើម បាន​បាញ់​ទៅ​លើ​ពីរ​គ្រាប់​គំរាម​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​ព្រៃ។
ប្រធាន​ភូមិ​កាំ លោក ឃុន តាណយ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ទាំង​បី​នាក់​ស្ដីពី​កង​ សន្តិសុខ​ក្រុមហ៊ុន​បាញ់​កាំភ្លើង​គំរាម​ប្រជាពលរដ្ឋ ទើប​លោក និង​ក្រុម​សមត្ថកិច្ច​មាន​នគរបាល និង​កង​រាជ​អាវុធហត្ថ ចុះ​ទៅ​ទី​កើត​ហេតុ ក៏​ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​មិន​បាន​រក​ឃើញ​វត្ថុ​តាង​អ្វី​បន្សល់​នៅ​ទី​ កើត​ហេតុ​នោះ​ទេ។
លោក​បន្ត​ថា ដោយសារ​ទីតាំង​កើត​ហេតុ​នៅ​ឆ្ងាយ​ពី​ភូមិ ហេតុ​នេះ​ទំនង​ជន​ប្រព្រឹត្ត​ល្មើស​បាន​ចាក​ចេញ​បាត់​ក្រោយ​ពេល​សមត្ថកិច្ច​ ទៅ​ដល់៖ «គេ​អារ​ឈើ​ចំនៀរ​ៗ​ក្បែរ​ក្រុមហ៊ុន​បាន​គេ​បាញ់។ គេ​បាញ់​ឡើង​លើ គេ​គំរាម។ ម៉ាក​អាកា។ ខុស​ត្រូវ​អ្វី​ឲ្យ​យើង​និយាយ​គ្នា​តាម​សម្រួល​ទៅ។ តាំង​ពី​មុន​ហ្នឹង​ព្រៃ​សហគមន៍​ហើយ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​គេ​កាប់​យក»
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​វិច្ឆិកា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ស៊ី.អរ.ឌី ណា​ម្នាក់​បំភ្លឺ​ករណី​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នោះ​បាន​ទេ។
នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ល្អក់ លោក យ៉េវ ចាយ មាន​ប្រសាសន៍​បញ្ជាក់​ថា សមត្ថកិច្ច​លោក​បាន​ចុះ​អង្កេត​នៅ​ទីតាំង​ក្រុមហ៊ុន​រួច​ហើយ តំណាង​ក្រុមហ៊ុន​បាន​បដិសេធ​ថា មិន​មាន​បុគ្គលិក​ក្រុមហ៊ុន​ណា​ម្នាក់​បាន​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​នោះ ​ទេ៖ «យើង​សួរ​ពួក​វៀតណាម ពីរ​បី​នាក់ មាន​អ្នក​បក​ប្រែ​មួយ​ទៀត ខ្ញុំ​សួរ​ថា មាន​អត់​កាំភ្លើង​ហ្នឹង? គេ​ថា​អត់​មាន​ទេ ហើយ​មនុស្ស​ហ្នឹង​គេ​ថា អត់​មាន​ដែរ​ពី​មុនៗ គេ​យក​កម្លាំង​ប៉ុស្តិ៍​យើង​ហើយ​រឿង​អាវុធ​រឿង​អ្វី​ហ្នឹង ប៉ុស្តិ៍​ខ្ញុំ​ទៅ​យាម​រយៈពេល​មួយ​ខែ គេ​ថា​អត់​មាន​ទេ​អាវុធ​ហ្នឹង»
យ៉ាង​នេះ​ក្តី តំណាង​ប្រជាពលរដ្ឋ លោក ត្រាវិញ ខាំបន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ស្គាល់​ច្បាស់​ជន​ជាតិ​វៀតណាម ដែល​បាញ់​កាំភ្លើង​គំរាម​លោក មាន​គ្នា​បី​នាក់។ ពីរ​នាក់​ស្លៀក​ខោ​ខ្លី កាន់​កាំបិត​ម្នាក់​មួយ និង​ម្នាក់​សំលៀក​បំពាក់​ទាហាន​ប៉ារ៉ា កាន់​កាំភ្លើង​វែង បាញ់​គំរាម ហើយ​លោក​ស្គាល់​មនុស្ស​ពីរ​នាក់​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន ស៊ី.អរ.ឌី។ លោក​អំពាវនាវ​ឲ្យ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​នេះ៕

No comments: