A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 30 September 2013

A CNRP activist in Ratanakiri received death threat and threat of burning down the house សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​មណ្ឌលគិរី ថាខ្លួន​រង​ការប៉ុនប៉ង​ដុត​ផ្ទះ​សម្លាប់​​

ដោយ៖​ ថុល ស្រី​លក្ខណ៍ និង ដួង​ សុខា​ | ថ្ងៃចន្ទ ទី30 ខែកញ្ញា ឆ្នាំ2013 | VOD

ស្តាប់សំឡេង៖​

ចម្លងទុក
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ នៅ​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី អះអាងថា គាត់ និង​ក្រុម​គ្រួសារ​រង​ការប៉ុនប៉ង​ដុត​សម្លាប់ ដោយ​មាន​អ្នក​យក​សាំង​ចាក់​នៅ​ជុំវិញ​ផ្ទះ​របស់​គាត់​បម្រុង​ដុត កាលពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។​
​អ្នកស្រី នួន ស្រី​ណា រស់នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា មានប្រសាសន៍ថា កាលពី​ម៉ោង​ជាង​១១​យប់ ប្តី​របស់​គាត់​បាន​ភ្ញាក់​ពី​ដំណេក​ដោយ​ចៃដន្យ ហើយ​ធំក្លិន​សាំង​ ៖ "អ្នកជិតខាងជាប់ គេរាប់អានយើងហ្នឹង គេចេញមកហើយតេហៅម្ចាស់ផ្ទះដែលខ្ញុំជួលហ្នឹង​ គាត់ចេញមកពីខាងនោះវិញខ្ញុំអត់ហ៊ានបើកទ្វារទេ ខ្លាច​គេ​ពួន​ខាង​ក្រៅអី ពួនធ្វើឃាត់​អីចឹង​ណា ពេលខ្ញុំតេទៅ ម្ចាស់ផ្ទះអីគេចេញមកគាត់ឃើញសាំងមែន ម្ចាស់​គេឃើញថា អូសាំងចាក់ពេញ ខាងអារ៉ងដាមុខៗ ហ្នឹងអាកន្លែងយើងធ្វើយ៉ាបហ្នឹង​ និង​អាជិត​កន្លែង​​ហ្នឹង គេ​ដាក់​គរ​ឈើ​រៀប​ធ្វើ​ផ្ទះ​ធ្វើ​អី​ហ្នឹង គេគរហ្នឹងវាជិតកន្លែង​ខ្ញុំដេក ចាក់ឡើង​ពេញ ប្រុងចាក់កន្លែងហ្នឹង​ ចាក់​ខាង​មុខហ្នឹងទៀត ដើម្បីឲ្យយើងចេញអត់រួច " ។
​អ្នកស្រីរំលឹកថា កាលពី​ម៉ោង​៣​រសៀល ថ្ងៃទី​២៩ ខែ​កញ្ញា លោក​គ្រូបង្រៀន​ម្នាក់ នៅ​ជិត​ផ្ទះ​​គាត់ឈ្មោះ ឃី បាន​មកលេង​ផ្ទះ​របស់​គាត់​។ គ្រូ​បង្រៀន​នោះ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា ហើយ​​បាន​​ព្យាយាម​​ចាប់​​ដៃ​​គាត់​ម្តង​​ជា​​ពីរ​​ដង​។ ខណៈ​នោះ ប្តី​​របស់​​គាត់​​ក៏​ផ្ទុះ​​កំហឹង ហើយ​ចាប់​ទះកំផ្លៀង​​គ្រូ​នោះ​មួយ​​ដៃ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​មាន​ឈ្លោះប្រកែក​គ្នា​ទេ​។​
​ទោះយ៉ាងណា អ្នកស្រី នួន ស្រី​ណា ក៏​សង្ស័យ​ដែរ​ថា ការ​លួច​ចាក់​សាំង​ប៉ុនប៉ង​ដុត​សម្លាប់​អ្នកស្រី និង​គ្រួសារ ក៏​អាចពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​​ផងដែរ​៖ "ចាប្រហែលគេ​ខឹងខ្ញុំ ជួនកាលគេគុំគួនយើងដែរ ហើយប្ដីខ្ញុំគាត់ដាក់ស្លាកគណបក្សសង្គ្រោះ​ជាតិ​ " ។
​អ្នកស្រីឲ្យដឹងថា អ្នកស្រី​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ពូ​ជ្រៃ​រួចហើយ​។​

​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ពូ​ជ្រៃ លោក ត្រាំ​ង ធឿន ដែល​ស៊ើបអង្កេត​ករណីនេះ​មានប្រសាសន៍ថា សំណុំរឿង​នេះ​ មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់ ដូច្នេះ​លោក​ត្រូវការ​ពេល​ស៊ើបអង្កេត​បន្ថែម​ទៀត ទើប​អាច​កំណត់​មុខសញ្ញា ​កោះហៅ​ជនសង្ស័យ​មក​សួរចំលើយ​បាន​ ៖ "ពេលខ្ញុំទៅដល់នេះទៅ គាត់​ម្ចាស់​ផ្ទះ​ជួល​ហ្នឹង​​ជួល​ឲ្យ​ម្ចាស់​ផ្ទះ​ដែល​រង​គ្រោះ​ហ្នឹង គាត់ថា មាន​​គេ​ចាក់​សាំង​ដល់​ហើយ​ម្ចាស់​ផ្ទះ​ជួល​​នោះ​គាត់​​យក​​ទឹក​ហ្នឹងចាក់កន្លែងចាក់ត្រង់​នេះ ហ្នឹងចង្អុលប្រាប់​សមត្ថកិច្ច​ដល់សមត្ថកិច្ចយើងពិនិត្យ​មើល​​វាឃើញ​ដាន​ទឹក ហើយពេល​យើង​ហិតមើល​ទៅ​វាអត់មានធុំសាំង​" ។
​លោកបន្តថា សមត្ថកិច្ច​មិន​ទាន់​ជឿ​ទាំងស្រុង ​លើ​ការអះអាង​របស់​ជនរ​ង​គ្រោះ​នៅ​ទ្បើយ​ទេ ដរាបណា​សមត្ថកិច្ច​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​​​​បាន​៕ ​
សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ ​sreyleak@vodhotnews.com

1 comment:

Anonymous said...


My analysis scenario:



Sam rainsy is blackmailing Hun Sen the former soldier Khmer rouge



*The current stand-off between MM Sam Rainsy and Hun Sen would be: a 
"HUGE FINANCIAL MATTER".


* And I bet that everything will sort out in the near future, and Mr Sam Rainsy will take up position as the President of the National Assembly of Cambodia to legalise Hun Sen government.

* But sooner or later, Mr Sam Rainsy will be stripped of his parliamentary immunity and will flee in self-imposed exile as he get used to it. 



* Finally, he would have a luxurious retirement surrounded by young and beautiful girls.
It would be a happy ending for him.



Preah Bat Theurmeuk predictions.