A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 November 2013

ផែនទីអាណាចក្រខ្មែរ (៨០២-១៤៣១) Khmer Empire map (802-1431)

ផែនទីអាណាចក្រខ្មែរ (៨០២-១៤៣១) Khmer Empire map (802-1431) That was the Zenith of Khmer civilization, vast land and mighty army.
សង្ខេបពីសម័យលង្វែក ដល់ ១៩៥៣
**************************** 
ស្តីពី៖ ក្រុងលង្វែក ព្រៃនគរ Cochinchina អាណាម Tonkin គោលបំណង៖ សិក្សាប្រវត្តិ ស្វែងយល់ចរិក សាហាវ ថោកទាប ពុតត្បុតរបស់ យួន ដែលលេបដីខ្មែរ តាំងពីឆ្នាំ ១២២០ មកម្ល៉េះ។ រូបភាព១: ផែនទីក្រុងលង្វែក ស.វ ១៧ គូរដោយអ្នកដំណើរព័រទុយហ្គាល់ រូបភាព២: ចក្រភពខ្មែរ (៨០២-១៤៣១) លាតសន្ធឹងលើ សៀម លាវ យួន ការលើកមកនិយាយពីទីក្រុងលង្វែក ជាលើកដំបូងបំផុតនៅក្នុងឯកសារអឺរ៉ុប គឺរៀបរាប់ដោយជនជាតិ ព័រទុយហ្គាល់ នាឆ្នាំ ១៥១១។ អ្នកដំណើរជាតិ ព័រទុយហ្គាល់ និង អេស្បាញ បានដំណាលថាក្រុងលង្វែកនា សម័យនោះ ជាទីក្រុងសម្បូររុងរឿង ជាទីជំនួញជាមួយបរទេស។ តែក្រុងលង្វែក មិនបានសុខយូរឡើយ។ ដោយសង្គ្រាមជាមួយ សៀម និង យួន ធ្វើឲ្យបាត់បង់ទឹកដីច្រើនថែមទៀត ហើយជាលទ្ធផល ក្រុងលង្វែក ត្រូវបានលុកលុយ និងកំទេចដោយស្តេចក្រុងអយុធ្យាសៀមឆ្នាំ ១៥៩៤។ ក្រុងលង្វែក ក៏ផ្លាស់ទៅ ឧត្តុង្គវិញនាឆ្នាំ ១៦១៨។ ឆ្នាំ ១៦២៣ យួនធ្វើពុតជារត់ភៀសសង្គ្រាម ចូលសុំស្តេចជ័យជេដ្ឋាទី ២ ចូលជ្រកកោននៅ ក្រុងព្រៃនគរ របស់ខ្មែរ (កម្ពុជាក្រោមបច្ចុប្បន្ន) ហើយ ស្តេចជ័យជេដ្ឋាចិត្តឆោតក៏អនុញ្ញាតិ ។ យួនបានដៃទន្ទ្រានតាមចិត្ត ដាក់ពង្រឹងទាំងទីចាត់ការរឹងមាំ។
ដោយទន់ដៃសង្គ្រាមជាមួយ សៀម គ្មានកំលាំងតទល់ យួនសោបយក ក្រុងព្រៃនគរខ្មែរ ហើយក្លាយជា ក្រុងសៃហ្គន របស់យួន។ ឆ្នាំ ១៦៩៨ យួនច្បាមយក ក្រុងព្រៃនគរទាំងស្រុង ឯជនជាតិខ្មែរ ក្លាយជាជនជាតិភាគតិចលើដីរបស់ខ្លួនឯងទៅវិញ។ នាសតវត្សទី ១៩ សៀម និង យួនដណ្តើមគ្នាត្រួតត្រាខ្មែរ។ យួន ចាប់ បង្ខំខ្មែរឲ្យទទួលយកប្រពៃណីយួន។ ខ្មែរបានងើបបះបោរ ហើយក៏ទៅពឹង សៀម ឲ្យជួយ។ ពេលនោះសៀម ច្បាំងជាមួយយួន (១៨៤១-១៨៤៥) តែក្រោយមកក៏ព្រមព្រៀងគ្នាជាមួយយួន ដាក់ប្រទេសខ្មែរ ជាចំណុះរួមរបស់ សៀម និងយួន។ ក្រោយមក ដើម្បីការពារប្រទេសខ្មែរ ពីចោរ សៀម-យួន ព្រះបាទនរោត្តមទី ១ បានសុំឲ្យបារាំងធ្វើជាអាណាព្យាបាលការពារខ្មែរ នាឆ្នាំ ១៨៦៧។ សៀមក៏ដកខ្លួនថយ ហើយកម្ពុជា ត្រូវកាត់ចូលក្នុង សហព័ន្ធឥណ្ឌូចិន (French Indochina Union) របស់បារាំងនាឆ្នាំ ១៨៨៧ រួមជាមួយនិង Cochinchina (ខ្មែរក្រោម), Tonkin (យួនខាងជើង) Annam (យួនភាគកណ្តាល)។ ឆ្នាំ ១៩៤៦ ខ្មែរត្រូវបានបារាំងអនុញ្ញាត្តិឲ្យមានសិទ្ធិគ្រប់គ្រងខ្លួនឯងខ្លះ ហើយបារាំងបញ្ចប់កិច្ចអាណាព្យាបាលលើខ្មែរ នាឆ្នាំ ១៩៤៩។ ខ្មែរទទួលឯករាជ្យពីបារាំង ឆ្នាំ ១៩៥៣ ដោយមានការចុះកិច្ចព្រមព្រៀងនាទីក្រុង ហ្សឺណែវ (Geneva Accord)។ ពាក្យត្រូវដឹង --------------- * Khmer Empire ចក្រភពខ្មែរ (៨០២-១៤៣១) ដែលកើតចេញពី ចេនឡា។ ចក្រភពខ្មែរសម័យនោះ លាតសន្ធឹងលើប្រទេស សៀម លាវ យួន នាពេលបច្ចុប្បន្ននេះ។ * Cochinchina ជាឈ្មោះទឹកដីកម្ពុជាក្រោម នាសម័យអាណានិគមបារាំង * Annam ជាឈ្មោះ ទឹកដីយួនផ្នែកកណ្តាល ក្រោមសម័យអាណានិគមបារាំង * Tonkin ឈ្មោះ ទឹកដីយួនផ្នែកខាងជើង ក្រោមសម័យអាណានិគមបារាំង * Siam ជាអតីតឈ្មោះប្រទេសថៃបច្ចុប្បន្ន។ ពាក្យ សៀម ត្រូវបានដូរជា ថៃ នាឆ្នាំ ១៩៣៩។ លុះឆ្នាំ ១៩៤៥ ក៏ដូរជា សៀម វិញរហូតដល់ ខែ ឧសភា ឆ្នាំ ១៩៤៩ ហើយចាប់ពីឆ្នាំ ១៩៤៩ ក៏ដាក់ឈ្មោះថា ថៃ ដល់បច្ចុប្បន្ន។ * Ayutthaya អាណាចក្ររបស់សៀមពីឆ្នាំ ១៣៥០- ១៧៦៧ (ដោយការទន្ទ្រានយកដីខ្មែរ ដោយឥតឈប់ឈរ) ស្រាវជ្រាវ បកប្រែ Tamarin L Stealth

No comments: