A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 26 June 2015

Hun Sen admitted he has difficulties negotiating border issues with Vietnam លោក​ហ៊ុន សែន​សារ​ភាពថា​ពិបាក​ចរចា​រឿង​ព្រំដែន​ជាមួយ​នឹង​វៀតណាម

ដោយ

media 
លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។@rfi/siv channa
បញ្ហា​សំងាត់​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​វៀតណាម ត្រូវ​បាន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី​បាន​ទំលាយនៅ​ថ្ងៃព្រហស្បតិ៍​ ទី២៥ មិថុនានេះ​​ថា ប្រទេស​វៀតណាម​បាន​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​កម្ពុជា ដែល​ធ្វើឱ្យ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ពិបាក​នឹង​ដោះស្រាយ។ យ៉ាង​ណា​ក៏​ដោយ​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា ខ្លួន​នឹង​ប្រកាន់​គោល​ជំហរ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន។
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សារភាព​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ការ​លំបាក​ចរចា​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​សម រង្ស៊ី​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ការលើកឡើង​ពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម គឺធ្វើ​ឡើង​នៅ​អំឡុង​ពេល​លោក​នាយក​រដ្ឋមន្ត្រី និង​លោក​សម រង្ស៊ី បាន​ជួប​ជាមួយ​កម្មករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ពេល​កន្លង​ទៅ។ 

បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ជិតខាង​នេះ បាន​ផ្ទុះ​ជា​បន្តបន្ទាប់​តាំងពី​ខេត្ត​ត្បូងឃ្មុំ ខេត្ត​រតនៈគីរី និង​ខេត្ត​កណ្តាល​ជាដើម។ ចុងក្រោយ​នេះ ភាគី​កម្ពុជា​បានធ្វើ​កំណត់​ទូត​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ហាណូយ​​ជា​បន្តបន្ទាប់។ បើ​គិត​ពី​ឆ្នាំ​២០១៣​មក​ដល់​នឹង​ពេល​នេះ កម្ពុជា​បានធ្វើ​កំណត់​ទូត​តវ៉ា​ចំនួន១០ច្បាប់​មក​ហើយ ដើម្បី​ឱ្យ​ភាគី​វៀតណាម​បក​ស្រាយ​ពី​សកម្មភាព​នៅ​តាម​ព្រំដែន​ដែល​ប្រទេស​នេះ​បាន​ជីក​រណ្តៅ​ស្រះ​ទឹក​ក្នុង​ទឹកដី​កម្ពុជា និង​កំពុង​សាងសង់​ប៉ុស្តិ៍​យោធា​នៅក្នុង​តំបន់​ស្រុក​កោះធំ ខេត្តកណ្តាល​ជាប់​ព្រំប្រទល់​គ្នា​ថែម​ទៀត​ផង។ តំបន់​ទាំងនេះ ប្រទេស​ទាំងពីរ​នៅ​មិនទាន់​សម្រេច​ជាមួយ​គ្នា​នៅ​ឡើយ​នោះ​ទេ។
 
បន្ថែម​ពីលើ​នេះ ប្រមុខ​ការ​ទូត​កម្ពុជា និង​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម កាល​ពី​ល្ងាច​ថ្ងៃទី​២៣ មិថុនា​កន្លង​ទៅ ក៏​បាន​លើក​យក​បញ្ហា​ព្រំដែន​ដដែល និយាយ​ទល់មុខ​គ្នា​ជាមួយ​វៀតណាម​។ វៀតណាម​មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​នោះទេ ប៉ុន្តែ​ប្រ​ទេស​​បាន​បញ្ជាក់​ថា រដ្ឋា​ភិបាល​នៅ​រងចាំ​របាយការណ៍​ពី​ថ្នាក់​មូល​ដ្ឋាន។ កម្ពុជា​និង​វៀតណាម​មាន​ព្រំប្រទល់​ដែន​ជាប់​គ្នា​ប្រមាណ​ជាង១២០០​​គីឡូ​ម៉ែត្រ ហើយ​ប្រទេស​ទាំងពីរ​បានសម្រេច​កា​របោះ​បង្គោល​ព្រំដែន​បាន​ប្រហែល ៨២​ភាគ​រយ​រួច​ហើយ​។
 
លោក​បណ្ឌិត​សុខ​ទូច អ្នក​វិភាគ​នយោបាយ​បាន​ស្នើ​ឱ្យ​កម្ពុជា​ប្រកាន់​គោល​ជំហរ​ច្បាស់​លាស់​ដោយ​សំអាង​លើ​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជា​ជាតិ ក្នុង​ឆ្នាំ១៩៦៤ និង​ប្រកាន់​តាម​មរតក​របស់​អាណានិគម​បារាំង រួមទាំង​ការ​តាំងទី​របស់​ពលរដ្ឋ​ខ្មែរ។ ទន្ទឹម​​នោះ​លោកនាយក​​រដ្ឋមន្ត្រី​បាន​សារភាពថា កម្ពុជា​ពិតជា​ពិបាក​ចរចា​ជាមួយ​ប្រទេស​វៀតណាម​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​គូស​បញ្ជាក់​ថា​គណ​បក្ស​ប្រឆាំង​នឹង​ប្រកាន់​គោល​ជំហរ​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ឬ ជន​ណា​ដែល​ចេញមុខ​ការ​ពារ​ទឹក​ដី​គ្រប់​ពេល​វេលា៕

5 comments:

Anonymous said...

I am in total shock that they haven't built more homes on their leased land. We're lucky we are not neighbor of Chen, otherwise they would erect Chinese billboards every.

Anonymous said...

Begin of Drgunzet's comment.

http://www.doynews.com/article/two-cambodians-police-custody-raping-australian-lady

Let's find a final resolution for the Khmer race. What can we do to totally fix up the Khmer???

-Drgunzet-

Anonymous said...

nice town could last 99 years.

Anonymous said...

We can lease to UNHCR for refugee camps from Naru.

Anonymous said...

Begin of Drgunzet's comment.

Hey, that's a good idea. Cambodia can make a lot of money by leasing land to UNHCR for refugee camps. Just need to kick out some Khmers on some land to free up land concession. These Khmers are not paying anything, not contributing to Cambodia so...just kick them off the land for better use. lol...

May I suggest the oversea Khmer to pool the money to buy some land concessions for your fellow countrymen? Oooh, I bet you won't. You are too lazy and selfish. You don't work much, have little money and will not help. You just want to own the fancy iPhone smartphone to pretend to be smart.

-Drgunzet-