A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 August 2015

លោក ហោ ណាំហុង ព្រមាន​ថា​អ្នក​រិះគន់​រឿង​ផែនទី​នឹង​ភ្លឺ​ភ្នែក​នៅ​ពេល​ឆាប់ៗ​នេះ


ដោយ ប្រាជ្ញ ចេវ
2015-08-26 rfa

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ​ថ្លែង​ក្នុង​ពិធី​រដ្ឋាភិបាល​កម្ពុជា ប្រគល់​ផែនទី យូ.ធី.អិម (UTM) ១៨​ផ្ទាំង ទៅ​អង្គការ​សហប្រជាជាតិ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

លោក ហោ ណាំហុង ព្រមាន​ក្រុម​អ្នក​រិះគន់​រឿង​ផែនទី​ថា ពួក​គេ​នឹង​ភ្លឺ​ភ្នែក​នៅ​ពេល​បន្តិច​ទៀត​នេះ ព្រោះ​រដ្ឋាភិបាល​បារាំង នឹង​ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា ជា​ផ្លូវ​ការ​ថា ឲ្យ​កម្ពុជា ខ្ចី​ផែនទី​ដែល​រក្សា​ទុក​នៅ​ប្រទេស​បារាំង។

ការ​ថ្លែង​ដូច​នេះ ធ្វើ​ឡើង​ក្នុង​ពេល​រដ្ឋាភិបាល​កម្ពុជា សង​ផែនទី​ប្រភេទ យូ.ធី.អឹម (UTM) ខ្នាត ១/១០០.០០០ ចំនួន ១៨​ផ្ទាំង ទៅ​អង្គការ​សហប្រជាជាតិ​វិញ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា អាយ៉ៃ​ឆ្លើយ​ឆ្លង​តាម​ប្រព័ន្ធ​សារព័ត៌មាន​របស់​ក្រុម​អ្នក​រិះគន់​រឿង​ផែនទី នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​រដ្ឋាភិបាល​បារាំង ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ជាង​នេះ​ទៅ​ទៀត លោក ហោ ណាំហុង ផ្ដាំ​ទៅ​អ្នក​នយោបាយ​ផ្សេង​ទៀត​ឲ្យ​ឈប់​យក​បញ្ហា​ផែនទី​មក​កេង​ចំណេញ​នយោបាយ៖ «អស់​លោក​នឹង​ភ្លឺ​ភ្នែក​អំពី​អ្វី​ដែល​ខ្លួន​និយាយ​កន្លង​មក ហើយ​ខ្ញុំ​សង្ឃឹម​នៅ​ពេល​ភ្លឺ​ភ្នែក​ហើយ​នោះ ឈប់​យក​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម មក​កេង​ចំណេញ​រឿង​នយោបាយ។ បើ​នៅ​មិន​ភ្លឺ​ភ្នែក ខ្ញុំ​មិន​ដឹង​ធ្វើ​អី​ទេ ស្រេច​តែ​រដ្ឋាភិបាល​ចាត់​ចែង​ទៅ»។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​សង​ផែនទី​ទៅ​មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ លោក ហោ ណាំហុង បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រហែល​ជា​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា រដ្ឋាភិបាល​បារាំង នឹង​ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត លោក​និយាយ​ថា កម្ពុជា មិន​អាច​ស្វែង​រក​ផែនទី​តាម​រយៈ​ការ​ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នោះ​បាន​ទេ ព្រោះ​ត្រូវ​ចំណាយ​លុយ​ច្រើន និង​ត្រូវ​ប្រើ​រយៈពេល​យូរ។ ចំណែក​ឯ​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ម្នាក់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ខាង​មុខ រដ្ឋាភិបាល​បារាំង នឹង​ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា ពី​សំណើ​រឿង​សុំ​ខ្ចី​ផែនទី។


ស្រដៀង​គ្នា​នេះ​ដែរ លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ថ្លែង​ថា លោក​បាន​ទទួល​ផែនទី​ប្រទេស​បារាំង រួច​ហើយ ដើម្បី​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ផ្សេង​ទៀត។

លោក​បណ្ឌិត សុខ ទូច ថ្លែង​បញ្ជាក់​បន្ថែម​ថា ផែនទី​លោក​ខ្ចី​បាន​នោះ​ជា​ផែនទី​ថត​ចម្លង​ចំនួន ២៦​ផ្ទាំង ខ្នាត ១/១០០.០០០ បោះ​ពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​ដូច​គ្នា​នឹង​ផែនទី​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​សព្វថ្ងៃ៖ «ផែនទី​ហ្នឹង (ផែនទី​ប្រទេស​បារាំង) យើង​បាន​យូរ​ហើយ ខ្ញុំ​ជឿជាក់​ផែនទី​ហ្នឹង​ដូច​គ្នា​ទេ។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​និយាយ​ទេ ពីព្រោះ​គេ​បញ្ជូន​មក​ផ្លូវ​ការ​សិន»។

កាល​ពី​ខែ​កក្កដា រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​លិខិត​ស្នើ​សុំ​ខ្ចី​ផែនទី​ពី​ប្រទេស​មហា​អំណាច​ទាំង​នោះ​រួម​មាន បារាំង អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ជា​ការ​ឆ្លើយ​តប នាយក​រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស លោក ដេវីដ ខាម៉ឺរូន (David Cameron) ថ្លែង​នៅ​ក្នុង​លិខិត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ថា ផែនទី​ដែល​កម្ពុជា ស្នើ​សុំ​ខ្ចី​នោះ មិន​ត្រូវ​បាន​រក​ឃើញ​ទេ ប៉ុន្តែ​ទន្ទឹម​នឹង​គ្នា​នេះ ក្នុង​ចំណោម​ផែនទី​ទាំង​បី​ដែល​បោះ​ពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន មាន​នៅ​ក្នុង​បណ្ណាល័យ ប្រ៊ីតធីស (British Library) ដែល​មាន​ប្រយោជន៍​សម្រាប់​ការងារ​ផ្ទៀងផ្ទាត់​ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ស្វាគមន៍ ប្រសិន​រដ្ឋាភិបាល​បារាំង ឆ្លើយ​តប​សំណើ​របស់​រដ្ឋាភិបាល​រឿង​ផែន​ទី​នេះ។ ឆ្លើយ​តប​នឹង​សម្ដី​របស់ លោក ហោ ណាំហុង ថា​អ្នក​នយោបាយ​គួរ​បញ្ឈប់​យក​រឿង​ផែនទី​ដើម្បី​កេង​ចំណេញ​នយោបាយ​នោះ លោក យឹម សុវណ្ណ ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​អ្វីៗ​គឺ​ដើម្បី​ប្រយោជន៍​ជាតិ ពីព្រោះ​ប្រទេស​កម្ពុជា មិន​មែន​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែ​ឯង​ទេ៖ «ប្រទេស​កម្ពុជា មិន​មែន​ជា​របស់​អ្នក​ណា​តែ​ម្នាក់​ទេ គឺ​របស់​យើង​ទាំងអស់​គ្នា ដូច្នេះ​អ្វី​ក៏ដោយ ដែល​ទាក់ទង​បូរណភាព​ទឹក​ដី ជា​បញ្ហា​របស់​ខ្មែរ​ទាំងអស់​គ្នា»។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ប្រធាន​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង អះអាង​នៅ​ក្នុង​ពិធី​ប្រគល់​ទទួល និង​ផ្ទៀងផ្ទាត់​ផែនទី ថា ផែនទី​របស់​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ គឺ​ដូច​គ្នា​នឹង​ផែនទី​របស់​អង្គការ​សហប្រជាជាតិ ជា​ផែនទី​ស្ដីពី​អាមេរិក ទម្លាក់​គ្រាប់​នៅ​កម្ពុជា ដែល​កម្ពុជា យក​ទៅ​ប្ដឹង​នៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៦៤។

ក្នុង​ករណី​រដ្ឋាភិបាល​មាន​ផែនទី​ត្រឹមត្រូវ​គ្រប់គ្រាន់​ក្រោយ​ការ​ផ្ទៀងផ្ទាត់ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ ថា​រឿង​ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត គឺ​ពិនិត្យ​មើល​ការ​បោះ​បង្គោល និង​ត្រូវ​ត្រួត​ពិនិត្យ​មើល​ថា តើ​ប្រទេស​ក្បែរ​ខាង​កម្ពុជា គោរព​តាម​កិច្ច​ព្រមព្រៀង​បង្គោល​ព្រំដែន​នោះ​ដែរ ឬ​ទេ?

ទាក់ទង​រឿង​ផែនទី​នេះ​ដែរ ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក ប្រគល់​ផែនទី​កម្ពុជា ដែល​អាមេរិក​មាន ដោយ​បញ្ជាក់​ថា ផែនទី​នោះ​អាមេរិក​ធ្លាប់​បង្ហាញ​ម្តង​រួច​ហើយ។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ព្រមាន​ថា នឹង​ចាត់​វិធានការ​លើ​ជន​ណា​ដែល​និយាយ​ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ៕

1 comment:

Kim Ea said...

I said again and again, it doesn't matter how many map send it to them ,the mind set is already there . You hear it in clear view, the pinhead Phd communist prone have already leak or expose his suspicious theory about French map he got from somewhere else source we don't know , and that map declare identical or easy word are the same map of government have in their hand of to day . But if you ask what kind of government own map? they get mad and real frustrated raise his voice and protect that at all cost,look like the question hit the tickle spot . His explanation on the government map is vague and little obscure. He said if am not wrong that government maps is a legitimateone, because it's approved by the congress in both Chambers and specially signed by the honorable King in dictator pocket . But he didn't mention about the years made, from where this map print from and how we Khmer are sure this map is not force to use in the interest of invader Yuon . Could every one in the demarcation department or any pinheads team of most educate in King doom of Khmer,who leaded by Mr Sok touch expert of Kriev srouk Phd from communist soviet come out and showed all of Khmer for the nature of these maps ? We are Khmer don't want to fight with our own governmet, but something we want is the truth ,but not the hear say or any scheme of hiding from the reality . If you dare to bring all of the maps exist on your government disposition to light of the day and compare with different maps from others countries, with clear explanation of real expertise fact to all of us . we will accept and analyse those fact from your dignity work and frank explanation . i am the first Khmer citizen who dare to stand up without hesitant, protect our government at all cost . I like the government with truthful courage and dignity. As a Khmer i preserve a right as a citizen to protest all government who used tread by force of arrest, ,intimidation of fear mongering or oppression innocent Khmer people to shield their wrongdoing in the interest of enemy intruder .