A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 29 April 2016

ការ​ប្ដេជ្ញា​ចិត្ត​រួម​ចំណែក​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​មាន​សន្តិសុខ និង​ស្ថិរភាព


ការ​ស្តុក​ទឹក​ទុក​ឲ្យ​រង​ដើម្បី​ប្រើប្រាស់​ក្នុង​រដូវ​រីង​ស្ងួត​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កំពង់ធំ​កន្លង​មក។ ហេង ជីវ័ន


ការ​ប្ដេជ្ញា​ចិត្ត​រួម​ចំណែក​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​មាន​សន្តិសុខ និង​ស្ថិរភាព
Wed, 27 April 2016 ppp


ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ និង​ជា​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​អនុវត្ត​ដំណោះស្រាយ​ដំបូង​គេ​បង្អស់​ចំពោះ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក។

មាន​បណ្ដា​ប្រទេស​ជាច្រើន​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែល​ជា​ចំណុច​ឆ្លុះ​បញ្ចាំង​ថា៖ ពិភពលោក​ទាំង​មូល​ប្តេជ្ញា​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​សន្យា​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស​ក្លាយ​​ទៅ​ជា​សកម្មភាព​ជាក់ស្តែង​ និង​ដ៏រឹងមាំ​មួយ។ ស្មារតី​សន្និសីទ​ទីក្រុង​ប៉ារីស​នៅ​តែ​បន្ត និង​កាន់តែ​ល្អ​ប្រសើរ​ពោល​គឺ​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ជានិច្ច។

នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​យើង​បាន​ស្ដាប់​ការ​ព្យាករ​មិន​ច្បាស់លាស់​ជា​ច្រើន​ដែល​លើក​ឡើង​ថា​កិច្ចព្រមព្រៀង​សកល​មួយ​នេះ​នឹង​មិន​អាច​សម្រេច​បាន​ឡើយ។ ជា​ការ​ពិត​ណាស់​មាន​មូលហេតុ​សំខាន់ៗ​ជាច្រើន​ដែល​ជំរុញ​ឲ្យ​មាន​ការ​សង្ស័យ​បែប​នេះ​ប៉ុន្តែ​ភក្ដីភាព​ផ្នែក​ការទូត និង​កិច្ចសហប្រតិបត្តិការ​ពហុភាគី​របស់​យើង​ពិត​បាន​លុប​បំបាត់​ក្តីបារម្ភ​ទាំង​នេះ​ហើយ​យើង​ត្រូវ​តែ​ប្រកាស​ជា​ឱឡារិក​ថា​សហភាព​អឺរ៉ុប​ដើរ​តួនាទី​យ៉ាង​សំខាន់​បំផុត​ក្នុង​ការ​បង្កើត​ការ​មូលមតិ​គ្នា​ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​ដ៏រឹងមាំ​របស់​បណ្ដា​ប្រទេស​ទាំង ១៩៥។



ក្នុង​ការ​ត្រៀម​រៀបចំ​សន្និសីទ​ស្តីពី​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​សហភាព​អឺរ៉ុប​បាន​កៀរគរ​បណ្ដាញ​ប្រតិភូ​សហភាព​អឺរ៉ុប និង​ស្ថានទូត​បណ្ដា​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​នៅ​ទូទាំង​សកល​លោក​ចំនួន​ប្រមាណ​ជា ៣០០០ ឲ្យ​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា។ តាមរយៈ​កិច្ចសន្ទនា​ជាមួយ​នឹង​បណ្ដា​ប្រទេស​ជា​ដៃគូ​របស់​យើង​សាធារណជន​ទូទៅ​សហគមន៍​អាជីវកម្ម និង​អង្គការ​សង្គម​ស៊ីវិល​គឺ​ពិត​ជា​បាន​ជួយ​យើង​ឲ្យ​កសាង​សម្ព័ន្ធ​សកល​មួយ​ដើម្បី​ប្រយុទ្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ នេះ​ជា​សេចក្តី​ថ្លែងការណ៍​ការទូត​របស់​អឺរ៉ុប​ដ៏ពិសេស​គឺ​ថា៖ យើង​រួបរួម​គ្នា​ដើម្បី​ឧត្តម​ប្រយោជន៍​របស់​សហភាព​អឺរ៉ុប និង​ពិភពលោក​ទាំង​មូល។

អំឡុង​ពេល​សន្និសីទ​នេះ​អឺរ៉ុប​មាន​សំឡេង​ដ៏រឹងមាំ​ក្នុង​ការ​សម្រេច​មហិច្ឆតា​នេះ។ ​កិច្ចការ​ការទូត​ស្តី​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​របស់​យើង​បាន​បង្កើត​បណ្ដាញ​សម្ព័ន្ធ​ជាមួយ​ក្រុម​រដ្ឋ​អាហ្វ្រិក​ការីប៊ីន និង​ប៉ាស៊ីហ្វិក (ACP) ទាំង ៧៩ រដ្ឋ។ យើង​ធ្វើការ​ទាំង​ជា​មួយ​តួអង្គ​សំខាន់ៗ និង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​តូចៗ​ជាច្រើន​ក្នុង​គោល​បំណង​សម្រេច​មហិច្ឆតា​នេះ​ក្នុង​កម្រិត​ខ្ពស់​បំផុត។ ពេល​នេះ​មហិច្ឆតា​ដ៏​ខ្ពស់​របស់​សម្ព័ន្ធ​ដែល​កំពុង​ល្បីល្បាញ​នា​ពេល​បច្ចុប្បន្ន​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​នាំ​មុខ​គេ​នៅ​ក្នុង​សន្និសីទ​ទីក្រុង​ប៉ារីស​ហើយ​កិច្ចការ​របស់​យើង​កំពុង​តែ​ដំណើរការ​ទៅមុខ។ សន្និសីទ​ទីក្រុង​ប៉ារីស​គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម​ប៉ុណ្ណោះ។

ការ​អភិវឌ្ឍ​បន្ថែម​ពី​លើ​សម្ព័ន្ធភាព​ដ៏​ជោគជ័យ​ដែល​យើង​បាន​ដំណើរការ​ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​អំឡុង​ពេល​សន្និសីទ​នៅ​ទីក្រុង​ប៉ារីស​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ពោល​គឺ​យើង​នឹង​ត្រូវការ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​តាមដាន​ និង​ត្រួតពិនិត្យ​ដំណើរការ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​ថាមពល​ស្អាត​របស់​សកល​លោក។ នេះ​គឺជា​វិធី​តែ​មួយ​គត់​ដើម្បី​ទប់ស្តាត់​ការ​ឡើង​កម្ដៅ​ផែនដី​ឲ្យ​នៅ​កម្រិត​ក្រោម ២ អង្សាសេ និង​កំណើន​សីតុណ្ហភាព​ត្រឹម​ ១,៥ អង្សាសេ​ប៉ុណ្ណោះ។

សីតុណ្ហភាព​ផែនដី​បាន​កើនឡើង​ដល់​កម្រិត​មួយ​ដែល​ខ្ពស់​បំផុត។ ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​បន្ត​គំរាមកំហែង​ដល់​អាយុ​ជីវិត និង​ធ្វើ​ឲ្យ​តំបន់​ទាំង​មូល​គ្មាន​ស្ថិរភាព​ទៀត​ផង។ អាស្រ័យ​ហេតុ​នេះ​ចាំបាច់​ត្រូវ​មាន​វិធានការ​រួម​ទូទាំង​ពិភពលោក​ជា​ដាច់​ខាត​។

ដំណើរ​ក្លាយ​ជា​វាលរហោឋាន និង​ភាព​រាំងស្ងួត​បាន​ជំរុញ​ឲ្យ​មាន​ចលនា​ចល័ត​មនុស្ស​ជាច្រើន​មាន​ការ​រីក​រាលដាល​នូវ​ជំងឺ និង​បង្កើត​ឲ្យ​មាន​វិវាទ​ក្នុង​ការ​គ្រប់គ្រង​ធនធាន។

ការ​ប្រែប្រួល​អាកាសធាតុ​បាន​ក្លាយ​ជា​បញ្ហា​គោលនយោបាយ​បរទេស​រួច​ទៅ​ហើយ​ពោល​គឺ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​របស់​យើង​គ្រប់​គ្នា​នា​ពេល​ឥឡូវ​នេះ​គឺ​មិនមែន​នា​ពេល​ខាង​មុខ​ឆ្ងាយ​នោះ​ឡើយ។

ការ​ដោះស្រាយ​បញ្ហា​គំរាម​កំហែង​ជា​សកល​នេះ​ចាំបាច់​ត្រូវ​តែ​បន្ត​ជា​ចំណុច​ស្នូល​នៃ​វិធានការ​នៃ​ការងារ​ការបរទេស​របស់​អឺរ៉ុប​ពោល​គឺ​តាម​ការ​ព្រមព្រៀង​របស់​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​ទាំង ២៨ ប្រទេស។

ការ​ដោះស្រាយ​ផលប៉ះពាល់​ផ្នែក​សន្ដិសុខ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​ផ្ទាល់ និង​ប្រយោល​គឺជា​ផ្នែក​ដ៏​មាន​សារៈសំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​សកល​ថ្មី​ស្ដី​ពី​គោលនយោបាយ​ការបទេស និង​សន្ដិសុខ​របស់​សហភាព​អឺរ៉ុប​ដែល​ត្រូវ​ដាក់​ជូន​ក្រុម​ប្រឹក្សា​អឺរ៉ុប​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ​។

នេះ​គឺជា​ការ​គំរាម​កំហែង​ដ៏ស្មុគស្មាញ​មួយ​ប៉ុន្តែ​យើង​មាន​មធ្យោបាយ​ជាច្រើន​ដែល​យើង​ត្រូវការ​រួច​ជា​ស្រេច​ដើម្បី​ដោះស្រាយ​ភាព​ផុយ​ស្រួយ​នៃ​អាកាសធាតុ​ក៏​ដូចជា​ការ​ទប់ស្កាត់​ហានិភ័យ​ចំពោះ​បញ្ហា​សន្ដិភាព​ផង​ដែរ។ ដៃគូ​របស់​យើង​នៅ​ក្នុង​បណ្ដា​ប្រទេស G7 កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ដើម្បី​កំណត់​តំបន់​ដែល​ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ច្បាស់លាស់​ហើយ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​យុទ្ធសាស្ត្រ​ស្ដីពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ការ​អភិវឌ្ឍ​ជំនួយ​មនុស្សធម៌ និង​ការ​កសាង​សន្ដិភាព​ចាំបាច់​ត្រូវ​តែ​មាន​ការ​ដាក់​រួម​បញ្ចូល​ និង​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ទាំង​នោះ។ គោល​នយោបាយ​ទាំងអស់​របស់​យើង​ចាំបាច់​ត្រូវ​សង្កេត​មើល​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដូច​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របៀបវារៈ​ស្ដី​ពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ឆ្នាំ​ ២០៣០ របស់​អង្គការ​សហប្រជាជាតិ​។

នៅ​ពេល​ដែល​មាន​ពេលវេលា​ខ្លី​ហើយ​ធនធាន​ក៏​មាន​កម្រិត​ទៀត​នោះ​យើង​មិន​អាច​ធ្វើ​កិច្ចការ​ជាន់​គ្នា និង​មិន​ស៊ី​ចង្វាក់​គ្នា​ឡើយ។ កម្មវិធី​បន្សាំ​ទៅ​នឹង​អាកាសធាតុ​អាច​កំណត់ និង​ជំរុញ​អត្ថប្រយោជន៍​រួម​នឹង​កិច្ចសហការ​រួម​ជាមួយ​វិស័យ​ផ្សេងៗ​ទៀត​ដូចជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​សុខភាព បរិស្ថាន និង​សន្ដិភាព​ផង​ដែរ។

ពេល​នេះ​អាទិភាព​របស់​យើង​គឺ​ត្រូវ​ព្យាយាម​សម្រេច​ឲ្យ​បាន​នូវ​ការ​ធ្វើ​សច្ចាប័ន​យ៉ាង​ឆាប់​រហ័ស​ហើយ​ដាក់​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឲ្យ​បាន​លឿន។ ប្រការ​នេះ​នឹង​ផ្ដល់​ជា​សញ្ញា​ដ៏សំខាន់​មួយ​ដល់​ពិភពលោក​ថា៖ រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិតប្រាកដ​ទៅ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​ហើយ​យើង​នឹង​អនុវត្ត​នូវ​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​ឯកសារ​លាយ​លក្ខណ៍​អក្សរ។

ដោយសារ​ហេតុផល​ដូច​គ្នា​នេះ​យើង​មិន​អាច​ខាត​ពេលវេលា​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​យើង​បាន​រៀបចំ​ឡើង​កាលពី​មុន​សន្និសីទ​ទីក្រុង​ប៉ារីស​ឡើយ​។ យើង​នឹង​គាំទ្រ​ដល់​ដៃគូ​របស់​យើង​ទូទាំង​ពិភពលោក​នៅពេល​ដែល​បណ្ដា​ប្រទេស​ទាំង​នោះ​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​អនុវត្ត​ហើយ​យើង​នឹង​នៅ​តែ​បន្ត​រក្សា​ទំនាក់​ទំនង​ជាមួយ​តួអង្គ​ដែល​មិន​មែន​ជា​រដ្ឋ​ដូចជា​អាជីវកម្ម​ទីក្រុង និង​តួអង្គ​ផ្សេងៗ​ទៀត។

គ្រប់ៗ​គ្នា​ត្រូវ​តែ​ចាប់​ផ្តើម​ធ្វើ​ការងារ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​សកល​រួម​គ្នា​មុនៗ​នឹង​អ្វីៗ​កើតឡើង។

នេះ​គឺជា​ពេល​ដែល​ត្រូវ​ពុះពារ​ធ្វើ​កិច្ចការ​ដ៏លំបាក​ក្នុង​ការ​សម្រេច​ឲ្យ​បាន​តាម​ខ្លឹមសារ​សន្និសីទ​ទីក្រុង​ប៉ារីស។ យើង​ចាំបាច់​ត្រូវ​តែ​មាន​មហិច្ឆតា​ដូច​គ្នា និង​មាន​ទិសដៅ​រួម​គ្នា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ដំណោះស្រាយ​នេះ។ សហភាព​អឺរ៉ុប​នឹង​នៅ​តែ​បន្ត​នាំ​មុខ​គេ​ដូច​ដែល​យើង​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ផង​ដែរ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភព​ផែនដី​មួយ​ដែល​កាន់តែ​មាន​ពណ៌​បៃតង និង​មាន​សុវត្ថិភាព​ជាង​មុន៕


ដោយៈ លោកស្រី Federica Mogherini តំណាង​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​គោល​នយោបាយ​ការបរទេស និង​សន្តិសុខ​ព្រម​ទាំង​ជា​អនុប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​ និង លោក Miguel Arias Cañete ស្នងការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​អាកាសធាតុ និង​ថាមពល

2 comments:

Anonymous said...

បើសភាវៈល្អមិនពង្រីកទីទេ នោះមានន័យថាអ្នកព្រមអោយសភាវៈអាក្រក់ត្រួតត្រាអ្នកហើយ ព្រោះសភាវៈអាក្រក់វាប្រឹងពង្រីកទីរបស់វាជារៀងរាល់ថ្ងៃ ដែលនៅទីបំផុតសភាវៈល្អពុំមានទីឈរឡើយ មានតែព្រមរស់ក្រោមការត្រួតត្រារបស់សភាវៈអាក្រក់ហ្នឹងទៅ។
ការងាររបស់ LDP សព្វថ្ងៃគឺពង្រីកទីអោយធំដល់ទីបំផុត សំរាប់សភាវៈល្អរស់ ពួកយើងមិនបានធ្វីការងារបំរើអ្នកណាម្នាក់ក្នុងក្រុមរបស់ពួកយើងឡើយ តែពួកយើងធ្វើការងារបំរើមនោសញ្ចេតនារបស់ពួកយើងដែលមានចំពោះពូជសាសន៍យើង យើងធ្វើការងារបំរើមនសិការជាមនុស្សរបស់ពួកយើង ពួកយើងធ្វើការងារបំរើមនោគមវិជ្ជាដែលមនសិការយើងប្រាប់យើងថា វាជាមនោគមវិជ្ជាដែលត្រឹមត្រូវ។

យើងជាអ្នកនាំមុខពលរដ្ឋនៃយើងក្នុងការសាងទីដ៏សុខសាន្តថ្លៃថ្នូរមួយសំរាប់ពូជសាសន៍យើង។ ដូច្នេះយើងមិនអោយការចង់បានយ៉ាងងងឹតងងល់ណាមួយរបស់ពលរដ្ឋយើង ទៅជាសម្ពាធចំពោះពួកយើងដែលជាអ្នកនាំផ្លូវពួកគាត់ឡើយ។ ពួកយើងជាអ្នកច្បាស់នូវផ្លូវដែលយើងត្រូវនាំពួកគាត់ទៅ។ ដូច្នេះយើងត្រូវតែជំនះគ្រប់ឧបសគ្គដើម្បីនាំពួកគាត់អោយទៅដល់គោលដៅដែលពួកយើងបានកំណត់ទុក។ យើងនឹងពង្រីកឥទ្ធិពលពួកយើងអោយខ្លាំងខ្លា តាមមរយៈនៃការបំពាក់បំប៉នមនោគមវិជ្ជារបស់ពួកយើង ទៅលើពលរដ្ឋធម្មតារបស់ពួកយើង អោយពួកគេក្លាយទៅជាទ័ពស្រួចសំរាប់ចលនាយើងក្នុងេពលបច្ចុប្បន្នផង និងទុកប្រើជាទ្រព្យរបស់ជាតិសាសន៍យើងនៅពេលដែលយើងកាន់ការស្រុកទេសផង៕

When goodness does not expanding itself, evil will take control because evil is also expanding itself. Eventually, there will be no space for goodness and it will be under control of evil.
LDP is working to maximize the space for goodness. We do not serve any individual in our team but we serve our emotion toward our nation. We serve our human conscience. We serve our ideology that is the right one based on our human conscience.

We lead people to build a place of comfort and dignity for our nation. Thus, ignorant desire of our people can not be a pressure on us who are leading them. We clearly know the way to which we take them. We must cope with all challenges to take them to the destination we defined. We will expand our power as much as we can with our ideology to transform normal people into core resource for present and future use of our nation.

Anonymous said...



at 14:34


We clearly know the way to which we take them. We must cope with all challenges to take them to the destination we defined. We will expand our power as much as we can with our ideology to transform normal people into core resource for present and future use of our nation.

----------

The ‘We’ represents who?
If ‘We’ represents the current Khmer government, it does not make any sense, but if it represents their patron, Vietnam, then it makes a lot of senses.
I don’t have to explain you do understand what I meant.